ទស្សនាផ្ទាំងថ្មប្លែកៗ ដែលមានអាយុកាល រាប់លានឆ្នាំ

5/06/2013 0 Comments A+ a-


អូស្រ្តាលី៖ ផ្ទាំងថ្មដ៏អស្ចារ្យ ទាំងអស់នេះ ត្រូវបានគេរកឃើញ នៅលើកោះ Kangaroo ស្ថិតនៅក្នុង ប្រទេស អូស្រ្តាលី។

ផ្ទាំងថ្មខ្លះមានកម្ពស់រហូត ទៅ ២០០ហ្វីត ស្មើនឹងជិត៦១ម៉ែត្រ ឈរនៅក្បែផ្ទៃសមុទ្រ នៅក្នុងឧទ្យានជាតិ Flinders Chase National Park ភាគខាងលិចនៃកោះ Kangaroo។
ផ្ទាំងថ្មទាំងអស់នេះកើតចេញពី កំអែភ្នំភ្លើង ដែលបានផ្ទុះ ហើយបានប៉ះទៅនឹងខ្យល់ រួមជាមួយនឹងរលកទឹក សមុទ្រ និងទឹកភ្លៀងជាង ៥០០លានឆ្នាំមកហើយនោះ ទើបធ្វើឲ្យវា មានរូបរាងប្លែកៗបែបនេះ។
ជាមួយនឹងពណ៌ប្រផេះ លាយពណ៌មាស គ្រប់នៅលើផ្ទាំងថ្មដែលមានរូបរាងប្លែកៗ ខុសពីគ្នាទាំងអស់នេះ ធ្វើឲ្យមានភ្ញៀវទេសចរ ជាច្រើន មកទស្សនាព្រមជាមួយការថតរូប ទុកជាអនុស្សាវរីយ៍យ៉ាងច្រើន។
សូមបញ្ជាក់ផងដែរថា កោះ Kangaroo គឺជាផ្នែកមួយនៃកោះ Godwana ដែលនៅក្នុងអំឡុងពេល រំកិលទ្វីប ប្រមាណជា ៥០០លានឆ្នាំមុន កោះ Godwana នេះ បានបែកចេញជាច្រើនផ្នែក ដែលផ្នែកទាំងអស់នោះ បានរំកិលទៅកាន់ ប្រទេសដូចជា៖ អូស្រ្តាលី, អាមេរិកខាងត្បូង, អាហ្វ្រិច, ឥណ្ឌា និងទ្វីបអង់តាក់ទិច៕
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com