ជនជាតិអ៊ីរ៉ង់ម្នាក់ អះអាងថានឹងផលិត ម៉ាស៊ីនពេលវេលាដើម្បី ព្យាករពីអនាគតមនុស្ស
អ៊ីរ៉ង់ : តាមប្រភព ព័ត៌មានពី Daily News បានឲ្យដឹងថា ជនជាតិអ៊ីរ៉ង់វ័យក្មេងម្នាក់ ដែលមានគំនិត ច្នៃប្រឌិត ខ្ពស់ បានធ្វើការ អះអាងថា ទៅអនាគតនឹងមាន ម៉ាស៊ីនពេលវេលា មួយដើម្បី ព្យាករ ពីអនាគត របស់មនុស្សដោយ ភាពត្រឹមត្រូវ។
លោក Ali Razeqi អាយុ ២៧ឆ្នាំ ជានាយកមជ្ឈមណ្ឌល កែច្នៃយុទ្ធសាស្ត្រ នៅប្រទេសអ៊ីរ៉ង់បាន បញ្ជាក់យ៉ាងច្បាស់ ថា គ្រោងការណ៍របស់ លោកនឹងដាក់ចេញ ឧបករណ៍កែច្នៃមួយ ដែលអាចធ្វើការព្យាករ បានដឹងពីជោគជីតា ផលកម្មរបស់មនុស្សពី ៥ទៅ៨ឆ្នាំខាងមុខ។
ការអះអាង នេះដែរ លោក Razeqi និយាយថា លោកខ្លាច ថា ចិននឹងលួចយក គំនិតច្នៃប្រឌិតនេះទៅផលិត។ ប៉ុន្តែ អនុរដ្ឋមន្ត្រី វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា របស់អ៊ីរ៉ង់ ច្រានចោលការ អះអាងរបស់លោក Razeqi ថាប្រហែលជាមិន អាចទៅរួចឡើយ ៕