គំរូ Nokia Morph បង្ហាញឧបករណ៍បច្ចេកវិទ្យាកាន់តែចម្លែក (វីឌីអូ)
បច្ចុប្បន្នថ្វីត្បិតតែបច្ចេកវិទ្យាថ្មីៗត្រូវបានរកឃើញជា ច្រើនក្ដី តែការស្រាវជ្រាវនូវឧបករណ៍បច្ចេកវិទ្យាផ្សេងៗនៅតែបន្តដោយឥត ឈប់ឈរ ដូចជាវ៉ែនតា Google Glass ទូរស័ព្ទទំនើបមានអេក្រង់អាចបត់បែនបាន របស់ក្រុមហ៊ុន Samsung ក៏ដូចជាក្រុមហ៊ុន LG និងដំណើរការស្រាវជ្រាវនិងផលិតនាឡិកាទំនើបជាដើម ។ មិនខុសគ្នាពីការគំរូទូរស័ព្ទអាចបត់បែនបាន និង គំរូនាឡិកាទំនើប Morph គឺជាគំរូបច្ចេកវិទ្យាថ្មីដែលកំពុងត្រូវបានរុករកដោយមជ្ឈមណ្ឌល ស្រាវជ្រាវ Nokia Research Center (NRC) សហការជាមួយនឹង Cambridge Nanoscience Centre (ចក្រភពអង់គ្លេស) ។
គំរូបច្ចេកវិទ្យា Morph នឹងអាចបង្កើតបានជាទូរស័ព្ទដ៏គួរឲ្យទាក់ទាញនិងចង់ប្រើ ដែលមានលក្ខណសម្បត្តិជាច្រើនដូចជា៖
- មានអេក្រង់ដ៏ស្ដើងអាចបត់បែនបាន និងអាចប្រែក្លាយជាឧបករណ៍បីប្រភេទផ្សេងគ្នាគឺ កុំព្យូទ័របន្ទះស្ដើង ទូរស័ព្ទ និងនាឡិកាដៃ
- មានផ្ទាំងដំណើរការស្រស់ថ្លាត្រជាក់ភ្នែក
- បំពាក់ដោយបន្ទះ សូឡា ដែលអាចធ្វើការសាកបញ្ចូលថាមពលតាមរយៈពន្លឺព្រះអាទិត្យ
- រួមបន្ថែមនូវ sensors ដែលអាចឲ្យយើងរៀនបន្ថែមបានកាន់តែច្រើនពីបរិស្ថានដែលនៅជុំវិញខ្លួន
វីឌីអូ៖