H7000 7-inch ជាកុំព្យូទ័របន្ទះសើ្ដងស៊ីមពីរដែលមានតម្លៃ $190 [វីឌីអូ]
បច្ចុប្បន្ននេះកុំព្យូទ័របន្ទះស្ដើងកំពុងតែទទួលបានការពេញ និយមពីសំណាក់អ្នកប្រើឧបករណ៍ចល័ត ហើយកុំព្យូទ័របន្ទះស្ដើងដែលពេញនិយមជាងគេនោះគឺប្រភេទដែលមាន អេក្រង់ទំហំ 7-inch ព្រោះថាវាងាយស្រួលកាន់និងដាក់តាមខ្លួន ។ ពេលនេះក្រុមហ៊ុន PandaWill បានដាក់លក់នូវកុំព្យូទ័របន្ទះស្ដើងម៉ូដែល H7000 7-inch ដែលគេអាចហៅថាទូរស័ព្ទទំនើបក៏បាន ព្រោះថាវាមានជើងស៊ីមដល់ទៅពីរ (Dual-SIM slot) និងមានលក្ខណសម្បត្តិបច្ចេកទេសដូចខាងក្រោម៖- អេក្រង់ទំហំ 7-inch
- បច្ចេកវិទ្យាអេក្រង់ IPS display
- កម្រិតភាពច្បាស់ 1,280 x 800 pixels
- CPU Dual-Core 1.2GHz (MTK8377 ARM Cortex-A9)
- GPU PowerVR SGX531
- RAM 512 MB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 4 GB (អាចបន្ថែម microSD card 32 GB)
- កាមេរ៉ាមុខទំហំ 0.3 MP និងកាមេរ៉ាក្រោយទំហំ 8 MP
- មានបំពាក់ដោយ៖ Bluetooth, Wi-Fi 802.11b/g/n, 3G, GPS, FM radio,.
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.1.2 Jelly Bean
- ថាមពលថ្ម 3,300mAh (អាចដំណើរការបានរហូតដល់ ៤ ទៅ ៥ ម៉ោង)
សូមទស្សនាវីឌីអូខាងក្រោម៖