NEC Medias X 06E គឺ​ជា​ទូរស័ព្ទទំនើប​ទីមួយ​ដែល​មាន​សារធាតុ​រាវ​ដើម្បី​ជួយ​កាត់​បន្ថយកំដៅ

5/20/2013 0 Comments A+ a-


បើ​​ទូរស័ព្ទទំនើប​របស់​​ប្រិយមិត្ត​​ធ្លាប់​មាន​បញ្ហា​ឡើង​កំដៅ​បន្ទាប់​ពី​លេង Facebook ផ្ញើ email និង​ថតរូបភាព ឬ ថត​វីឌីអូ​នោះ ពេល​នេះ​ក្រុមហ៊ុន NEC អាច​ជួយ​លោកអ្នក​បាន​ ព្រោះ​ថា​ក្រុមហ៊ុន​មួយ​នេះ​បាន​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ NEC Medias X 06E ដែល​ជា​ទូរស័ព្ទទំនើប​ទីមួយ​ដែល​មាន​សារធាតុ​រាវ​ដើម្បី​ជួយ​កាត់​បន្ថយកំដៅ (Liquid-cooled smartphone) ។
NEC Medias X 06E ត្រូវ​បាន​បំពាក់​ដោយ​បំពង់​សារធាតុរាវ​មួយ​នៅ​ពី​ក្រោយ​បន្ទះអេក្រង់ ជាប់នឹង​ CPU ក្រុមហ៊ុន NEC បាន​និយាយ​ថា​ បំពង់​នេះ​នឹង​ធ្វើ​ការ​បញ្ជូន​កំដៅ​ចេញ​ពី CPU ។ បើ​តាម​ប្រភព​ពី​គេហទំព័រ mashable.com បាន​ឲ្យ​ដឹង​ខ្លះៗ​ពី​លក្ខណសម្បត្តិ​បច្ចេកទេស​របស់​ NEC Media X 06E ដែល​មាន​ដូច​ជា៖ អេក្រង់ទំហំ 4.7-inch កម្រិត​ភាព​ច្បាស់ 720p បច្ចេកវិទ្យា​អេក្រង់ OLED បំពាក់​ដោយ​ CPU Quad-core Snapdragon (1.7GHz) និង កាមេរ៉ា​ទំហំ 13.1 MP ។
សូម​បញ្ជាក់​ថា​ក្រុមហ៊ុន​ NEC នឹង​ចាប់​ផ្ដើម​ចេញ​លក់​ទូរស័ព្ទទំនើប Medias X 06E នៅ​ក្នុង​ខែមិថុនា ខាង​មុខ​នេះ ដោយ​ផ្ដល់​សិទ្ធិ​ចែកចាយ​កឲ្យ​ក្រុមហ៊ុន NTT Docomo របស់​ជប៉ុន ដោយឡែក​ចំពោះ​តម្លៃ​ មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ៕
សូម​ទស្សនាវីឌីអូ​ខាង​ក្រោម៖