វត្តមាន Hisense Sero 7 Pro អាច​នឹង​មាន​ផលិតប៉ះពាល់​ដល់​ទីផ្សារ Nexus 7

5/20/2013 0 Comments A+ a-


Nexus 7 ជា​កុំព្យូទ័របន្ទះស្ដើង​​ដែល​កើត​ឡើង​ក្រោយ​កិច្ច​សហការ​រវាង​​ក្រុមហ៊ុន Google នឹង​ ក្រុមហ៊ុន ASUS ដែល​មាន​អេក្រង់​ទំហំ​ត្រឹម​តែ 7-inch និង​ទទួល​បាន​ការ​ពេញ​និយម​ច្រើន​ពី​សំណាក់អតិថិជន​​ព្រោះ​ថា​វា​មាន​គុណ​ខ្ពស់​ មាន​សមត្ថភាព​បំពេញ​ការងារ​បាន​ច្រើន​ និង​ថែម​ទាំង​មាន​តម្លៃ​ទាប​​សមរម្យ​បើ​ធៀប​ទៅ​​នឹង​កុំព្យូទ័របន្ទះស្ដើង​របស់​ក្រុមហ៊ុន Apple ឬ Samsung ។
ដោយឡែក​សម្រាប់​ពេល​នេះ​មាន​សេចក្ដីរាយការណ៍​ថ្មី​មួយ​ថា​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ថា Hisense បាន​​បញ្ចេញ​នូវ​កុំព្យូទ័របន្ទះស្ដើង​មួយ​ម៉ូដែល​​ មាន​លក្ខណសម្បត្តិ​បច្ចេកទេស​មិន​ចាញ់​ Google Nexus 7 ហើយ​ថែម​ទាំង​មាន​តម្លៃ​ទាប​ជាង​ Nexus 7 ទៀត​ផង ។ (ដើម្បី​​ពិនិត្យ​ពី​លក្ខណសម្បត្តិ​បច្ចេកទេស​របស់​ Google Nexus 7 សូម​ចុច​​ទីនេះ) កុំព្យូទ័របន្ទះស្ដើង​នោះ​មាន​ឈ្មោះ​ថា Hisense Sero 7 Pro និង​មាន​លក្ខណសម្បត្តិ​បច្ចេកទេស​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ​ 7-inch
  • កម្រិត​ភាព​ច្បាស់ 1,280 x 800 pixels
  • បច្ចេកវិទ្យា​អេក្រង់ IPS HD
  • CPU Quad-core 1.3GHz (NVIDIA Tegra 3)
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 8 GB (អាច​បន្ថែម​ microSD card)
  • មាន​រន្ធ​ដោត mini-HDMI
  • មាន​ Wi-Fi, Bluetooth, GPS, NFC,.
  • កាមេរ៉ា​មុខ​ទំហំ 2 MP និង កាមេរ៉ា​ក្រោយ​ទំហំ 5 MP (Flash)
  • ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2.1 Jelly Bean
  • ថាមពល​ថ្ម 4,000mAh
បញ្ជាក់៖ ក្រុមហ៊ុន Hisense នឹង​ចាប់​ផ្ដើម​ចេញ​លក់​កុំព្យូទ័របន្ទះស្ដើង​មួយ​ប្រភេទ​នេះ​ នា​ពេល​ឆាប់ៗ​ខាង​មុខ​នៅ​លើទីផ្សារ​សហរដ្ឋ​ដោយ​ផ្ដល់សិទ្ធិ​ចែកចាយក​ឲ្យ​ក្រុមហ៊ុន Walmart និង​លក់​ក្នុង​តម្លៃ​ចាប់​ពី $99 – $149 ។ សម្រាប់​ការ​មក​ដល់ទីផ្សារកម្ពុជា​​នៃ​កុំព្យូទ័របន្ទះស្ដើង​នេះ​ នឹង​ត្រូវ​​នាំ​ចូល​ដោយ​ក្រោយ​ក្រុមហ៊ុន​ណា​នោះ​គ្មាន​ប្រភព​ណា​បញ្ជាក់​នោះ​ទេ ។ សូម​ប្រិយមិត្ត​រង់​ចាំ​សាកសួរ​តាម​ហាង​លក់​ទូរស័ព្ទ ឬ ​កុំព្យូទ័រនានា​ក្នុង​រាជធានីភ្នំពេញ​ ព្រោះ​ថា​បើ​ផ្អែក​លើ​លក្ខណសម្បត្តិ​បច្ចេកទេស​និង​តម្លៃ​របស់​កុំព្យូទ័របន្ទះស្ដើង​នេះ​ វា​ពិត​ជា​សម​ល្មម​នឹង​ប្រើ ៕