តារាចម្រៀងស្រី Yoona ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល ដោយសារចង្កេះដ៏ស្អាតរបស់នាង

5/16/2013 0 Comments A+ a-


កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រី Yoona ដែលជាសមាជិក នៃក្រុមចម្រៀងស្រី របស់ប្រទេសកូរ៉េខាងត្បូង Girls Generation បានធ្វើឲ្យទស្សនិកជន និងប្រិយមិត្តដែលគាំទ្រនាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែចង្កេះដ៏ស្រស់ស្អាតរបស់នាង។
យោងតាមប្រភពព័ត៌មាន Daily Kpop News បានប្រាប់ឲ្យដឹងថា នៅពេលដែលតារាចម្រៀងស្រី Yoona បានឡើងសម្តែងនៅលើឆាក ក្នុងកម្មវិធី “2013 Dream Concert” ជាមួយនឹងអាវសំណាញ់ មើលទៅឃើញចង្កេះ ដ៏ស្រស់ស្អាតរបស់នាង បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររបស់នាង មានការចាប់អារម្មណ៏ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថា កម្មវិធី “2013 Dream Concert” នេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៣។ ដូចគ្នានេះដែរ បើតាមសម្តីរបស់ប្រិយមិត្តតារាចម្រៀងស្រី Yoona ម្នាក់ បានប្រាប់ឲ្យដឹងថា ចង្កេះរបស់តារាចម្រៀងស្រី Yoona គឺពិតជាស្រស់ស្អាត នាងប្រហែលជាខិតខំថែរក្សារាងខ្លាំងណាស់ ហើយនាងគឺជាតារាចម្រៀង ដ៏សិចស៊ីបំផុត សម្រាប់ពួកគេ៕