កុំព្យូទ័រ​បន្ទះ​ស្ដើង Cube U35GT ​ចេញ​លក់​​ក្នុង​តម្លៃ​ត្រឹម​តែ $200

5/16/2013 0 Comments A+ a-


ក្រុមហ៊ុន Cube ទើប​តែ​បាន​​​ប្រកាស​ចេញ​នូវ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ថ្មី Cube U35GT​ ដែល​បំពាក់​ដោយ​ CPU Quad-Core ​​និង​ដំណើរការ​​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ ​យ៉ាង​ណា​មិញ​ជា​មួ​យ​នឹង​អេក្រង់​ទំហំ 7.9-inch IPS ដែល​មានកម្រិត​ភាព​ច្បាស់ ​1024 x 768 pixels កុំព្យូទ័រ​បន្ទះ​ស្ដើង​ Cube U35GT​ ​​ត្រូវ​បាន​ក្រុមហ៊ុន​បើក​ឲ្យ​បញ្ជា​ទិញ​ជា​ផ្លូវ​ការ​ នៅ​ក្នុង​តម្លៃ​ត្រឹម​តែ $200 ប៉ុណ្ណោះ (ប្រិយ​មិត្ត​អាច​បញ្ជា​ទិញ​តាម​រយៈ http://www.geekbuying.com)។

កុំព្យូទ័រ Cube U35GT ​​ត្រូវ​បាន​បំពាក់​បន្ថែម​ដោយ RAM 2GB ប្រភេទ​ DDR3, CPU RK3188  Quad-Core 1.8GHz processor និង​​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 16GB ។ ​​ដោយ​ឡែក​ដោយ​សារ​តែ​កុំព្យូទ័រ​បន្ទះ​ស្ដើង​នេះ​មាន​តម្លៃ​ទាប​ ដូច្នេះ​ក្រុមហ៊ុន​បាន​បំពាក់​​​ដោយ​​ កាមេរ៉ា​មុខ​ទំហំ​ 0.3 megapixel និង​ក្រោយ​ទំហំ​ 2 megapixel ​ប៉ុណ្ណោះ​ ។
លក្ខណ​សម្បត្តិ​បែប​​បច្ចេកទេស​របស់ Cube U35GT៖
  • អេក្រង់ 7.9-inch IPS display
  • ​កម្រិត​ភាព​ច្បាស់ 1024 x 768 pixels
  • កាមេរ៉ា​​​ក្រោយ 2MP និង​មុខ 0.3MP
  • CPU RK3188 quad-core 1.8GHz
  • RAM 2GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន​​ទំហំ 16GB
  • ​មាន​បំពាក់​ដោយ  802.11b/g/n WiFi connectivity
  • ថាមពល​ថ្ម 10,000Ah (​​ប្រើ​ជាប់​​រហូត​បាន​ ៤ ទៅ ៦ម៉ោង​)
  • ដំណើរការ​ដោយ Android 4.1 Jelly Bean
ទស្សនា​វីឌីអូ៖