BlackBerry ប្រកាស​ចេញ​ទូរស័ព្ទ BlackBerry Q5

5/16/2013 0 Comments A+ a-


បន្ទាប់​ពី​បាន​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ទំនើប BlackBerry Q10 ដែល​មាន​បំពាក់​ដោយ​ QWERTY keyboard ​ពេល​នេះ​ក្រុមហ៊ុន​ទើប​តែ​បាន​ធ្វើ​ការ​ប្រកាស​ចេញ​​ទូរស័ព្ទ​ទំនើប​​ម៉ូដែល​ថ្មី​មួយ​ផ្សេង​ទៀត​ដែល​មាន​លក្ខណសម្បត្តិ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង BlackBerrry Q10 ​។ BlackBerry Q5 គឺ​ជា​ទូរស័ព្ទ​ទំនើប​ថ្មី​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ BlackBerry ប្រកាស​ចេញ​ជា​មួយ​នឹង​លក្ខណ​សម្បត្តិ​ស្រដៀង​គ្នា​ទៅ​នឹង BlackBerry Q10 ។

ជាមួយ​នឹង​ QWERTY keyboard ទូរស័ព្ទ​ទំនើប BlackBerry Q5 មាន​អេក្រង់​ដែល​អាច​ប្រើ touch បាន​​ទំហំ​ត្រឹម​តែ 3.1-inch ប៉ុណ្ណោះ​ ។  ក្រៅ​ពី​នេះ BlackBerry Q5 ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់  LCD display ដែល​​មាន​កម្រិត​ភាព​ច្បាស់ 720×720 px ដូច​​គ្នា​ទៅ​នឹង BlackBerry Q10 ​។ សូម​បញ្ជាក់​ថា ទូរស័ព្ទ​ទំនើប BlackBerry Q5 នឹង​ត្រូវ​ចេញ​លក់​ជា​ផ្លូវ​ការ​នា​ខែ​ កក្កដា​ ជា​មួយ​នឹង ជម្រើស​ចំនួន​បួន​ពណ៌​ផ្សេង​គ្នា​រួម​មាន ពណ៌ ស ក្រហម ខ្មៅ ​និង ពណ៌​ផ្កា​ឈូក ។ យ៉ាង​ណា​មិញ​សម្រាប់​​តំបន់​ទីផ្សារ​ដែល​អា​នឹង​ត្រូវ​នាំ​ចូល​មាន​ដូច​ជា អឺរ៉ុប មជ្ឈិមបូព៌ា​ អាហ្វ្រិក អាស៊ី ​និង​អាមេរិក​ឡាទីន ប៉ុន្តែ​សម្រាប់​តម្លៃ​របស់​ទូរស័ព្ទ​នេះ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​បាន​ដឹង​នៅ​ឡើយ​ទេ ។
លក្ខណ​សម្បត្តិ​បែប​បច្ចេកទេស​របស់ BlackBerry Q5 ៖
  • អេក្រង់ 3.1-inch LCD display,  touchscreen
  • កម្រិត​ភាព​ច្បាស់ 720×720 px
  • កាមេរ៉ា​ក្រោយ 5 MP និង​មុខ 2MP
  • CPU dual-core 1.2Ghz
  • អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន 8GB និង​អាច​បន្ថែម microSD card
  • ថាមពល​ថ្ម​ 2100 mAh (មិន​អាច​ដោះដូរ​ថ្ម​)
  • ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ BlackBerry 10