ម៉ូតូពីរគ្រឿងបុកគ្នា របួសមនុស្ស២នាក់ នៅសង្កាត់ទួលទំពូង១
រាជធានីភ្នំពេញ៖ ជនពិការដៃម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K3892 ជិះតាមបណ្តោយផ្លូវលេខ ៤៥៦ ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចមុខផ្ទះលេខ ៦៣ Eo ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ក៏ជ្រុលបុកយុវជនម្នាក់ ដែលជិះម៉ូតូមួយគ្រឿងទៀតម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1M-8738 បណ្តាលឲ្យភាគីម្ចាស់ម៉ូតូទាំងសងខាងរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨នឹង១៥នាទីយប់ ថ្ងៃទី១៦ ឧសភា ២០១៣៕ ដោយ kohsantepheapភ្នាក់ងារកោះសន្តិភាព លោកម៉ម វ៉ាន ធ្វើសេចក្តីរាយការណ៍ព័ត៌មានបឋមពីកន្លែងកើតហេតុ។