Yahoo នឹងបិទសេវាកម្មមួយចំនួន ចាប់ពីចុងខែនេះ
ដូចដែលធ្លាប់ដឹង រួចមកហើយថា ក្រុមហ៊ុន Yahoo ជាក្រុមហ៊ុនមួយដែលមាន សេវាកម្មច្រើនជាងគេ ដែលដំបូងឡើយសេវាកម្មរបស់ Yahoo ទាំងអស់មានការពេញនិយមខ្លាំង ប៉ុន្តែក្រោយមក ក៏ចាប់ផ្ដើមធ្លាប់ប្រជាប្រិយភាព ដោយសារតែមានគូប្រជែងច្រើន និងមួយវិញទៀត Yaoo ផ្ទាល់មិនបានធ្វើការកែប្រែ ឲ្យវាល្អប្រសើរ។នៅក្នុងសេចក្ដីប្រកាសរបស់ Yahoo បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ Yahoo នឹងធ្វើឲ្យអ្នកប្រើប្រាស់ ទទួលនូវអ្វីដែលថ្មី និងប្លែក ហើយព្រមជាមួយគ្នានោះ សេវាកម្មមួយចំនួនដូចជា Yahoo! Deals, Yahoo! SMS Alerts, Yahoo! Kids, Yahoo! Mail and Messenger សម្រាប់ពពួកទូរស័ព្ទប្រើ J2ME និង Yaoo! Mail ជំនាន់ចាស់ នឹងត្រូវបិទឈប់ឲ្យប្រើប្រាស់ ចាប់ពីថ្ងៃទី៣០ ខែមេសា។
គួរបញ្ជាក់ផងដែរថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Yahoo នៅក្នុងត្រីមាសទី១ ទទួលបានខុសពីការ ព្យាករណ៍របស់អ្នកវិភាគ ដោយកើនឡើងខ្ពស់ បើធៀបនឹងកាលពីត្រីមាសទី៤ ឆ្នាំ២០១២ ប៉ុន្តែតួលេខនេះ នៅមិនទាន់ល្អប្រសើរឡើយ៕
