ប្រធាន​រចនា​ឈីប​របស់ Apple លា​ឈប់ និង​ចូល​បម្រើ​ការងារ នៅ​ក្នុង​ក្រុម​ហ៊ុន​ផលិត​ឈីប AMD

4/20/2013 0 Comments A+ a-

ប្រធានរចនាឈីបរបស់ក្រុមហ៊ុន Apple បានឈប់ពីតំណែង ដោយទៅបម្រើការងារនៅក្នុង ក្រុមហ៊ុនផលិតឈីប Advanced Micro Devices (AMD)។
យោងតាមអ្នកសារព័ត៌មាន Anand Lal Shimpi មកពីគេហទំព័រ Anand Tech បានឲ្យដឹងថា លោក Raja Koduri ដែលប្រធានរចនាឈីប ដែលបានចូលបម្រើការងារ នៅក្នុងក្រុមហ៊ុនអស់រយៈពេលជាង ៤ឆ្នាំ នេះពេលនេះ បានលាឈប់ពីក្រុមហ៊ុន ដោយទៅធ្វើការក្នុងក្រុមហ៊ុនផលិតឈីប AMD វិញម្ដង។
កាលពីឆ្នាំ ២០១២ លោក Jim Keller អ្នករចនាឈីបមួយរូបរបស់ក្រុមហ៊ុន Apple ដែលបានរចនាឈីប A4, A5 និង A6 សម្រាប់ iPad និង iPhone ក៏បានលាឈប់ផងដែរ ប៉ុន្តែគេមិនប្រាកដច្បាស់ថា ការលាឈប់របស់លោក Koduri នៅពេលនេះអាចជាប់ព័ន្ធនឹងលោក Keller ដែរឬទេ គេគ្រាន់តែដឹងថា អ្នកទាំងពីរនេះ មានទំនាក់ទំនងល្អនឹងគ្នាខ្លាំងណាស់។
ប្រភពខាងលើបានបញ្ជាក់ថា លោក Koduri ត្រូវបានទទួលតំណែងជា ប្រធានបច្ចេកទេសគ្រប់គ្រង ការរចនាឈីបនៅក្នុងក្រុមហ៊ុន AMD ដោយហេតុថា លោកមានបទពិសោធន៍ ច្រើនជាមួយនឹងជំនាញនេះ។
លោក Patrick Moorhead នាយកប្រតិបត្តិ AMD បានប្រាប់ AllThingsD ថា លោក Koduri ជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយ AMD សប្បាយចិត្តណាស់ នៅពេលដែលគាត់បានចូលរួម នៅក្នុងក្រុមរចនាឈីប៕