ប្រាក់ចំណូល Yahoo នៅក្នុងត្រីមាសទី១ ទទួលបានខុសពីការ ព្យាករណ៍របស់អ្នកវិភាគ
កាលពីថ្មីៗនេះ
ក្រុមហ៊ុន Yahoo បានធ្វើការប្រកាសបង្ហាញ ពីប្រាក់ចំណូលនៅក្នុងត្រីមាសទី១
ឆ្នាំនេះ។ យោងតាមរបាយការណ៍ របស់ក្រុមហ៊ុន Yahoo បានឲ្យដឹងថា
នៅក្នុងត្រីមាសទី១ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំនួន
១,១៤ពាន់លានដុល្លារអាមេរិក ដែលប្រាក់ចំណូលក្នុង ១ហ៊ុនមានតម្លៃ
០,៣៥ដុល្លារអាមេរិក ដែលខុសពីការរំពឹងទុក របស់ក្រុមអ្នកវិភាគ។ក្រុមអ្នកវិភាគផ្សេងៗ និង Wall Street បានព្យាករថា ប្រាក់ចំណូលរបស់ Yahoo មានចំនួន ១,១ពាន់លានដុល្លារអាមេរិក ហើយប្រាក់ចំណូលក្នុង ១ហ៊ុនមានតម្លៃ ០,២៥ដុល្លារអាមេរិក។
ក្រុមហ៊ុន Yahoo បាននិយាយថា ប្រាក់ចំណូលដែលបានមកពី Yahoo Display និង Yahoo Search មានការធ្លាក់ចុះ បើធៀបនឹងឆ្នាំមុន ដោយនៅឆ្នាំនេះ Yahoo Display ទទួលបានប្រាក់ចំណូលចំនួន ៤៥៥លានដុល្លារអាមេរិក និង Yahoo Search មានចំនួន ៤២៥លានដុល្លារអាមេរិក ដែលកាលពីឆ្នាំ ២០១២ មានចំនួន ៥៩១លានដុល្លារអាមេរិក និង ៤៨២លានដុល្លារអាមេរិក។
ក្រុមហ៊ុនបានបញ្ជាក់ថា តាមពិតទៅក្រោមការ ដឹកនាំរបស់អ្នកស្រី Marissa Mayer បានធ្វើឲ្យក្រុមហ៊ុនជោគជ័យ ប៉ុន្តែប្រាក់ចំណូលថយចុះនេះ ដោយសារតែក្រុមហ៊ុនបានចំណាយ ទៅលើការចាយវាយផ្សេងៗ ក្នុងការធ្វើឲ្យ Yahoo ប្រសើរឡើងវិញ៕
