ការស្ទង់មតិ៖ អ៉ីនធឺណិតនៅក្នុងប្រទេសចិនមានល្បឿនជាមធ្យម 3,14 Mbps
អ៉ីនធឺណិតក្នុងប្រទេសចិន ជាមធ្យមមានល្បឿន 3,14 មេកាបៃក្នុងមួយវិនាទី (Mbps) ក្នុងកំឡុងពេល ត្រីមាសដំបូងនៃឆ្នាំនេះ។ នេះបើយោង តាមលទ្ធផលនៃការ ស្ទង់មតិដែលចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។
ស៊ាងហៃជាទីក្រុងមួយ ដែលជាប់នៅក្នុងបញ្ជី ដែលមានល្បឿន ការតភ្ជាប់ជាមធ្យម
4.7 Mbps, បន្ទាប់មកទីក្រុង Jiangsu, ទីក្រុងប៉េកាំង, Fujian និង Tianjin។
បើយោងតាមរបាយការណ៍ ដែលចងក្រង ដោយក្រុមហ៊ុន Qihoo 360 Technology Co។ផ្អែកលើទិន្នន័យដែលបានផ្ដល់ដោយ ChinaCache International Holdings Ltd បានឲ្យដឹងថាល្បឿន ការតភ្ជាប់ជាមធ្យមនៅក្នុង ប្រទេសចិនមាន ផ្ទះប្រហែលជា ៥៦៤ លានគ្រួសារ ដែលបានប្រើប្រាស់អ៉ីនធឺណែត ក្នុងល្បឿន 2,59 Mbps នៅក្នុងត្រីមាសទីបួននៃឆ្នាំ ២០១២។ ល្បឿនការតភ្ជាប់ជិត ៦០ ភាគរយនៅក្នុង ទីក្រុងនានានៃរដ្ឋធានីខេត្ដ មានល្បឿនលឿន ជាងតំបន់ដទៃទៀត នៅក្នុងខេត្តនេះ។ ការប្រើប្រាស់អ៉ីនធឺណែតលឿន បំផុតជាមធ្យម ចន្លោះពីម៉ោង ៤ និង ៦ ព្រឹក ខណៈដែលល្បឿនយឺត បំផុតត្រូវបានគេ កត់ត្រាទុកនៅចន្លោះ ម៉ោង៨ និង៩យប់។ តាមការស្រាវជ្រាវក៏បាន បង្ហាញឲ្យដឹងផងដែរថា អ៉ីនធឺណែតល្បឿបំផុត នៅរាល់ថ្ងៃអង្គារ និងយឺតបំផុត នៅរាល់ថ្ងៃសៅរ៍ នេះបើគិតជាមធ្យម។
ក្រសួងឧស្សាហកម្ម និងពត៌មានបច្ចេកវិទ្យាចិន (MIIT) បាននិយាយថា នៅក្នុងផែនការ ប្រចាំឆ្នាំរបស់ខ្លួន នឹងត្រូវសាងសង់ស្ថានីយ៍ ១៨០,០០០ នៅឆ្នាំនេះ ដើម្បីផ្តល់នូវសេវាអ៉ីនធឺណិតលើប្រព័ន្ធ 3G ទៅកាន់អ្នកប្រើប្រាស់ ១០០លាននាក់។ នៅចុងខែមករានេះ ចំនួននៃអ្នកប្រើប្រាស់ អ៉ីនធឺណិតនៅក្នុង ប្រទេសចិន បានឈានដល់ ១៧៧,៣៧លាននាក់ និងអ្នកប្រើប្រព័ន្ធ 3G បានឈានដល់ ២៤៥,៨៨លាននាក់៕
