ក្រុមហ៊ុន T-Mobile ពន្យាពេលការចេញលក់ Samsung Galaxy S4 រហូតដល់ថ្ងៃទី 29 ខែមេសា
កាលពីមុនក្រុមហ៊ុន AT & T បានប្រកាសថាទូរស័ព្ទ smartphone Samsung Galaxy S4 និងដាក់លកើ នៅក្នុងសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២៤មេសានេះតទៅ ក៏ប៉ុន្តែអីលូវ ក្រុមហ៊ុន T-Mobile ចេញមកបញ្ជាក់សារជាថ្មីថា សម្រាប់ ទូរស័ព្ទ Samsung Galaxy S4 និងធ្វើការពន្យាពេលដាក់លក់ចំនួន៥ថ្ងៃ រហូតដល់ថ្ងៃទី២៩មេសា និងចាប់ផ្តើមលក់ទូរស័ព្ទ Galaxy S4 ដែលការពន្យាពេលត្រូវបានខាងក្រុមហ៊ុននិយាយថា ជាការពន្យាពេលដែលមិនបានរំពឹងទុកនិងគ្រាន់តែជាចៃដន្យមួយ។
ដូចដែលយើងបានដឹងហើយថាក្រុមហ៊ុន T-Mobile នឹងនៅតែចាប់ផ្តើមលក់ទូរស័ព្ទ Galaxy S4 នៅទីតាំងលក់រាយនៅថ្ងៃទី 1 ខែឧសភា នូវខណះដែលក្រុមហ៊ុន Sprint នឹងលក់ទូរស័ព្ទ Galaxy S4 នៅខែមេសា 27, និង ក្រមហ៊ុន Verizon ក៏មិនទាន់កំណត់ពេលវេលានៃការដាក់លក់នៅឡើយ។

