ទូរស័ព្ទ Lenovo K900 នឹងត្រូវបញ្ចេញទៅលើទីផ្សារនាថ្ងៃទី០៦ ខែឧសភា
ក្រុមហ៊ុន Levono បានប្រកាសចេញទូរស័ព្ទទំនើបប្រចាំឆ្នាំ២០១៣ របស់ខ្លួនកាលពីដើមឆ្នាំ «Lenovo K900 ត្រូវបានប្រកាសចេញជាផ្លូវការណ៍នៅ CES 2013» ប៉ុន្តែក្រុមហ៊ុនមិនទាន់បានបង្ហើបឲ្យដឹងពីកាលបរិច្ឆេទជាក់លាក់នៃការប្រកាសចេញលក់នៅឡើយទេ ។
កាលពីខែមីនាកន្លងទៅមានប្រភពព័ត៌មានមួយបានអះអាងថា ក្រុមហ៊ុន Lenovo នឹងចេញលក់ ទូរស័ព្ទទំនើបម៉ូដែលLenovo K900 នៅថ្ងៃទី១៧ មេសា តម្លៃ $480 ប៉ុន្តែមកទល់ពេលនេះ គេនៅតែមិនទាន់ឃើញ Lenovo ចេញលក់ជាផ្លូវការនូវទូរស័ព្ទទំនើបមួយម៉ូដែលនេះនៅឡើយ ។ សម្រាប់ពេលនេះមានសេចក្ដីរាយការណ៍ថ្មីមួយទៀតបានបង្ហាញថា Lenovo នឹងធ្វើការចេញលក់ទូរស័ព្ទ Lenovo K900 ជាលើកដំបូងនៅក្នុងទីផ្សារប្រទេសចិននាថ្ងៃទី០៦ ខែឧសភា ខាងមុខនេះ ប៉ុន្តែចំពោះតម្លៃវិញមិនទាន់បានបញ្ជាក់នៅឡើយទេ ។
ខាងក្រោមនេះជាលក្ខណសម្បត្តិបច្ចេកទេសរបស់ Lenovo K900 ៖
- អេក្រង់ទំហំ 5.5-inch
- បច្ចេកវិទ្យាអេក្រង់ IPS
- កម្រិតភាពច្បាស់ 1,920 x 1080 pixels (Full HD)
- កម្រាស់ 6.9 mm
- ទម្ងន់ 162 g
- CPU Dual-core 2GHz (Intel Clover Trail+)
- RAM 2 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 16 GB
- ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean
- កាមេរ៉ា 13 MP
សូមទស្សនាវីឌីអូខាងក្រោម៖

