ប្រជុំ​វីឌីអូ​វ៉ែនតា​ Google Glass ដែល​ពេញ​និយម

4/24/2013 0 Comments A+ a-


ថ្មីៗ​នេះ​​ប្រិយ​មិត្ត​ទើប​តែ​ទទួល​បាន​ព័ត៌មាន​​​ពី​លក្ខណសម្បត្តិ​បែប​បច្ចេកទេស​របស់​វ៉ែន​តា Google Glass ​និង​ក៏​បាន​ដឹង​ពី​គ្រឿង​បន្ទាប់​បន្សំ​ផ្សេងៗ​ដែល​នឹង​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នឹង​វ៉ែន​តា​នេះ​ផង​ដែរ ។ ​សូម​បញ្ជាក់​ថា Google Glass គឺ​មិន​មែន​ជា​ផលិតផល​ដូច​ជា​​វ៉ែនតា​ទូទៅ​នោះ​ទេ តែ​​វ៉ែនតា​នេះ​ត្រូវ​បាន​បំពាក់​ដោយ​​គ្រឿង​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​វា​​មាន​លក្ខណ​សម្បត្តិ​យ៉ាង​ពិសេស​គួរ​ឲ្យ​ទាក់​ទាញ ដូច​ជា​ មាន​នូវ​កាមេរ៉ា​ថតរូប​ ឧបករណ៍​បញ្ចេញ​សំឡេង ​ឧបករណ៍​បង្ហាញ​រូប ​ហើយ​នៅ​ពេល​ខាង​មុខ​វា​អាច​នឹង​មាន​កម្មវិធី​ជា​ច្រើន​ដែល​​​អាច​នឹង​ដំណើរការ​នៅ​លើ​នោះ​ផង​ដែរ ។
យ៉ាង​ណា​មិញ​​​ក្នុង​ការ​សម្រេច​បាន​ជា​លើក​ដំបូង ​នូវ​វ៉ែនតា Google
Glass Explorer Edition សម្រាប់​អ្នក​​សរសេរ​កម្មវិធី វ៉ែនតា​នេះ​គឺ​មាន​តម្លៃ​រហូត​ដល់​ទៅ $1,500 ឯណោះ ហើយ​ថ្មីៗ​នេះ​មាន​ប្រភព​ព័ត៌មាន​ជា​ច្រើន​បាន​អះអាង​ថា ចំពោះ​វ៉ែនតា Google Glass ​គឺ​មិន​អាច​ចេញ​លក់​សម្រាប់​មនុស្ស​ទូទៅ​​នៅ​ក្នុង​ឆ្នាំ​នេះ​ទេ គឺ​ប្រហែល​ជា​ត្រូវ​ពន្យារពេល​រហូត​ដល់​ឆ្នាំ​២០១៤ ​ទើប​​មនុស្ស​ទូទៅ​អាច​ប្រើ​បាន ។ ដោយ​ឡែក​​ចំពោះ​វីឌីអូ​​​​ខាង​ក្រោម​ទាំង​ប៉ុន្មាន​​​គឺ​សុទ្ធ​តែ​​ជា​​វីឌីអូ​ដែល​​ទទួល​បាន​ការ​​ចាប់​អារម្មណ៍​ជា​ច្រើន​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ដែល​វីឌីអូ​មួយ​ចំនួន​គឺ​ថត​ចេញ​ពី​វ៉ែនតា Google Glass និង​មួយ​ចំនួន​ទៀត​គឺ​ជា​គម្រោង​ដំបូង​របស់​ក្រុមហ៊ុន ក៏​ដូច​ជា​ការ​ណែនាំ​ពី​មុខ​ងារ​ប្រើប្រាស់​​ជា​ដើម ។ ដូច្នេះ​​ដើម្បី​ស្គាល់​នូវ​វ៉ែនតា Google Glass ឲ្យ​កាន់​តែ​ច្បាស់​សូម​ប្រិយ​មិត្ត​ចូល​រួម​ទស្សនា​វីឌីអូ​ខាងក្រោម​ទាំង​អស់​គ្នា !…
វីឌីអូ​ប្រជុំ​អ្នក​ប្រគំ​តន្ត្រី​​ថត​ដោយ Google Glass ​តាម​រយៈ​តន្ត្រី​ករ​នីមួយៗ​រួច​យក​មក​​បញ្ចូល​ជា​វីឌីអូ​តែ​មួយ​៖​
ការ​បង្ហាញ​ Fashionistas ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី New York Fashion Week តាម​រយៈ Google Glass ៖
វីឌីអូ​​បង្ហាញ​ពី​ការ​លេង​បំលាស់ទី​​​នៃ Cube របស់ Rubik ​​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​ក្នុង​រយៈ​ពេល ៣០ វិនាទី​ថត​ដោយ Google Glass ​រួច​បោះ​ទៅ​កាន់ Youtube ៖
វីឌីអូ​ដំណើរ​ផ្សង​ព្រេង​​របស់​អ្នក​ថត​រូប​ ថត​ដោយ Google Glass ៖
វីឌីអូ​ការ​កម្សាន្ត​​​ជិះ​រថភ្លើង​លើ​អាកាស​​នៅ​ Disney World ​ថត​ដោយ​វ៉ែនតា Google Glass ៖
ភាព​អស្ចារ្យ​របស់ Google Glass ដែល​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​៖

វីឌីអូ​គម្រោង​ដំបូង​របស់ Gogle Glass ឬ​ហៅ​ថា One day…៖
តាម​រយៈ​វីឌីអូ​ខាង​លើ​ទាំង​អស់​យើង​ឃើញ​ថា Google Glass ពិត​ជា​មាន​ភាព​​អស្ចារ្យ ប៉ុន្តែ​ផលិតផល​នេះ​នៅ​តែ​ត្រូវ​ការ​ទូរស័ព្ទ​ទំនើប​ដើម្បី​​ដំណើរ​​ការ​បាន​​​ ដូច្នេះ​ប្រសិន​បើ​​នា​ពេល​ខាង​មុខ​វ៉ែន​តា Google Glass អាច​នឹង​បំពាក់​ដោយ GPS និង​ 3G ​ដែល​អាច​ដំណើរការ​បាន​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​​ភ្ជាប់​ទៅ​កាន់​ទូរស័ព្ទ​ទំនើប ​តើ​វា​នឹង​ក្លាយ​ជា​ឧបករណ៍​​ដ៏​ទំនើប​បំផុត​សម្រាប់​ពិភព​លោក​ដែរ​ឬ​ទេ​? ៕