Samsung បង្ហាញ​ជា​ផ្លូវការ​នូវកុំព្យូទ័របន្ទះស្ដើង​​ Galaxy Tab 3 អេក្រង់​ទំហំ 7-inch

4/30/2013 0 Comments A+ a-

ដោយសារតែ​ទីផ្សារ​កុំព្យូទ័របន្ទះស្ដើង​ចេះ​តែ​បន្ត​មាន​សន្ទុះ​រីក​ចម្រើន​ឥត​ឈប់ឈរ​នោះ​ គេ​សង្កេត​ឃើញ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​នាំ​គ្នា​ផលិត​ឧបករណ៍​ចល័ត​មួយ​ប្រភេទ​នេះ ។ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ Samsung ក៍​ជា​ក្រុមហ៊ុន​ដែល​បាន​ផលិត​​កុំព្យូទ័របន្ទះស្ដើង​ជា​ច្រើន​ម៉ូដែល​ផង​ដែរគឹ Galaxy Tab ដែល​មាន​អេក្រង់​ទំហំ 7.7-inch, 8-inch,10-inch និង​ Galaxy Note 8 ជា​ដើម ។ សម្រាប់​ពេល​នេះ​កុំព្យូទ័របន្ទះស្ដើង​ Galaxy Tab 3 7-inch ដ៏​ថ្មី​សន្លាង​មួយ​ម៉ូដែល​ទៀត​របស់​ Samsung ត្រូវ​បាន​ប្រកាស​បង្ហាញ​ជា​ផ្លូវការ ដែល​មក​ជា​មួយ​លក្ខណសម្បត្តិបច្ចេកទេស​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 7-inch
  • បច្ចេកវិទ្យា​អេក្រង់ LCD display
  • កម្រិត​ភាព​ច្បាស់ 1,024 x 600 pixels
  • CPU Dual-core 1.2GHz
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 16 GB (អាច​បន្ថែម​ micorSD card 64 GB)
  • កាមេរ៉ា​មុខ​ទំហំ​ 1.3 MP និង កាមេរ៉ា​ក្រោយ​ទំហំ 3 MP
  • ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.1 Jelly Bean
  • ថាមពល​ថ្ម 4,000mAh
បញ្ជាក់​៖ ក្រុមហ៊ុន Samsung នឹង​ចាប់​ផ្ដើម​ចេញលក់​ Galaxy Tab 3 7-inch (Wi-Fi) នៅ​ក្នុង​ខែឧសភា និង Galaxy Tab 3 7-inch (3G) ខែមិថុនា ឆ្នាំ២០១៣ ប៉ុន្តែ​ចំពោះ​តម្លៃ​​ប៉ុន្មាន​នោះ​មិន​ទាន់​មាន​ប្រភព​ណា​បញ្ជាក់​នៅ​ឡើយ​ទេ ៕