Apple កំពុង​ពិចារណា​លើ​ iPad mini មាន​តម្លៃ​ទាប ​($199-$249)

4/30/2013 0 Comments A+ a-

ក្រុម​អ្នក​​វិភាគ​បាន​​​និយាយ​ថា ក្រុមហ៊ុន Apple មាន​គម្រោង​នឹង​ប្រកាស​ចេញ​កុំព្យូទ័រ Notebook ​ថ្មី​​នា​ពេល​ខាង​មុខ​នេះ ​។ ដោយ​ឡែក​លោក Ming-Chi Kuo ដែល​ជា​អ្នក​វិភាគ​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​​វិភាគ​ទាំង​នោះ​ ក៏​បាន​ធ្វើ​ការ​​​បង្ហាញ​ពី​ការ​កត់​សំគាល់​របស់​គាត់​ចំពោះ iPad ថ្មី​របស់​ Apple ផង​ដែរ ។

ក្រុមហ៊ុន Apple បាន​បញ្ជាក់​ថា ខ្លួន​នឹង​ប្រកាស​ចេញ​ iPad mini ថ្មី​ដែល​មាន​បំពាក់​ដោយ​អេក្រង់ Retina display នា​​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ​នេះ​ហើយ ។ ​ដោយ​ឡែក​ទាក់​ទង​ទៅ​​នឹង​​​អនាគត​​របស់​ iPad min លោក​ Kuo ​​​បាន​ធ្វើ​ការ​វិភាគ​ឃើញ​ថា ក្រុមហ៊ុន Apple ក៏​អាច​នឹង​ប្រកាស​ចេញ​នូវ iPad mini ដែល​មាន​តម្លៃ​ទាប​​ដើម្បី​ធ្វើ​ការ​ប្រកួត​​ដណ្ដើម​យក​ចំណែក​ទីផ្សារ​នា​ពេល​ខាង​មុខ​ផង​ដែរ ដែល​តម្លៃ​នោះ​គឺ​នឹង​ចាប់​ពី $199 ដល់ $249 ។
$199 ដល់ $249​​ គឺ​ជា​តម្លៃ​ពិសេស​ដែល​អតិថិជន​ជា​ច្រើន​មាន​ការ​​រំពឹង​ថា ក្រុមហ៊ុន Apple នឹង​អាច​លក់​នូវ iPad mini ​របស់​ខ្លួន​នៅ​ក្នុង​តម្លៃ​នេះ​​សម្រាប់​ថ្ងៃ​ណា​មួយ​នា​ពេល​ខាង​មុខ ដោយ​ហេតុ​ថា សម្រាប់​ iPad mini ក្នុង​ពេល​បច្ចុប្បន្ន​គឺ​មាន​តម្លៃ​ប្រហែល $329 ឯណោះ ។
​​ចំពោះ​ក្រុមហ៊ុន Apple ត្រូវ​បាន​គេ​និយាយ​ថា ​ស្រដៀង​នឹង​យុទ្ធសាស្ត្រ​​សម្រាប់ iPhone មាន​តម្លៃ​ទាប​ ដែល​​តាម​ពាក្យ​ចចាមអារ៉ាម​ថា ​អាច​នឹង​ត្រូវ​ប្រកាស​ចេញ​នា​ចុង​ឆ្នាំ​នេះ​ ​ក្រុមហ៊ុន​ក៏​នឹង​ប្រើ​យុទ្ធសាស្ត្រ​នោះ​សម្រាប់ iPad mini ផង​ដែរ​ ។ ​
ជា​រួម​​​លោក Kuo មើល​ឃើញ​ថា ​ការ​លក់​ iPad នៅ​ក្នុង​ឆ្នាំ​២០១៣ នេះ​គឺ​ហាក់​មាន​កំណើន​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ។ ទំហំ​នៃ​ការ​លក់​ iPad ​​នឹង​ត្រូវ​​ផ្លាស់​ប្ដូរ​ដោយ​​ iPad mini ដែល​​កំពុង​ពេញ​និយម ​បូក​រួម​នឹង​ iPad mini បំពាក់​ដោយ​អេក្រង់ ​Retina display ​ដែល​អាច​នឹង​​ប្រកាស​ចេញ​នា​ចុង​ឆ្នាំ​នេះ ៕