លេចចេញ Huawei P6-U06 ទូរស័ព្ទទំនើបដែលស្ដើងជាងគេ
កាលពីមួយរយៈមុនគេបានដឹងថា ក្រុមហ៊ុន Huawei កំពុងធ្វើការផលិតទូរស័ព្ទទំនើបម៉ូដែលថ្មីមួយដែលមានកម្រាស់ដ៏ស្ដើងនឹកស្មានមិនដល់ ហើយមកដល់ពេលនេះគឺ ក្រុមហ៊ុនគួរតែនឹងអាចផលិតនូវទូរស័ព្ទនោះបានរួចរាល់ហើយ ។ដោយឡែកពេលនេះគេទើបតែទទួលនូវលក្ខណសម្បត្តិបែបបច្ចេកទេស និងរូបភាពជាលើកដំបូងរបស់ Huawei P6-U06 ដែលត្រូវបានគេសន្និដ្ឋានថា អាចជាទូរស័ព្ទមានកម្រាស់ស្ដើងជាងគេក្នុងពិភពទូរស័ព្ទទំនើប ។
ទូរស័ព្ទទំនើប Huawei P6-U06 ត្រូវបានគេទទួលលក្ខណសម្បត្តិ និងរូបភាពតាមរយៈគណៈកម្មការត្រួតពិនិត្យគុណភាពនៅក្នុងប្រទេសចិន ឈ្មោះ Telecommunication Equipment Certification Center ។ យ៉ាងណាមិញលក្ខណសម្បត្តិពិសេសដែលឲ្យគេអាចនិយាយបានថា Huawei P6-U06 គឺជាទូរស័ព្ទទំនើបដែលស្ដើងជាងគេនេះមានវិមាត្រ និងទម្ងន់ត្រឹមតែ 132.6 x 65.5 x 6.18mm និង 120g ប៉ុណ្ណោះ ។
ចំពោះលក្ខណសម្បត្តិបែបបច្ចេកទេសផ្សេងៗរបស់ Huawei P6-U06 រួមមាន ៖
- អេក្រង់ 4.7-inch display
- កម្រិតភាពច្បាស់ 1280 x 720p
- កាមេរ៉ាក្រោយ 8MP និងមុខ 2MP
- CPU 1.5 GHz quad-core Hisilicon K3V2 processor
- RAM 2GB
- កម្រាស់ 6.18mm
- ទម្ងន់ 120g
ទូរស័ព្ទទំនើប Huawei P6-U06 ដែលនឹងត្រូវចូលខ្លួនសម្រាប់ទីផ្សារនាពេលខាងមុខដ៏ឆាប់នេះនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.1.2 Jelly Bean ហើយនិងមានជម្រើសជាច្រើនពណ៌ផងដែរដូចជា ខ្មៅ ស និង ផ្កាឈូក ជាដើម ។ យ៉ាងណាមិញមិនមានព័ត៌មានលំអិតពីថ្ងៃត្រូវប្រកាសចេញ និងតម្លៃរបស់ទូរស័ព្ទនេះនៅឡើយទេ