Facebook កំណត់យកថ្ងៃទី ១១មិថុនា ជួបជុំម្ចាស់ភាគហ៊ុនទាំងអស់

ភាគហ៊ុនរបស់ក្រុមហ៊ុន ដែលបិទអាជីវកម្មផ្សារ នៅថ្ងៃសុក្រ ក្នុងតម្លៃ ២៦,៨៥ដុល្លារក្នុង១ហ៊ុន ឃើញថា កាន់តែមានពន្លឺខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជា នៅមានតម្លៃ ទាបច្រើនជាងការប្រកាសលក់ មូលបត្រជាសាធារណៈ របស់ខ្លួនលើកដំបូងក៏ដោយ។ នៅក្នុងកិច្ចប្រជុំនោះ យើងនឹងចូលរួមពិភាក្សាគ្នាជុំវិញ ការបែកចែកភាគលាភ របស់បណ្តាញ ទំនាក់ទំនងសង្គមយក្ស និងដាក់សម្ពាធលើ នាយកប្រតិបត្តិក្រុមហ៊ុន លោក Mark Zuckerberg ឲ្យផ្តល់នូវអ្វីគ្រប់យ៉ាងដែលពាក់ព័ន្ធ។
របៀបវីរៈការងារជាផ្លូវការរបស់ក្រុមហ៊ុន Facebook មានលក្ខណៈមិនគួរទីពេញចិត្ត ប៉ុន្មាន នោះទេ។ ក្រុមហ៊ុននឹងធ្វើការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាភិបាលរបស់ខ្លួន ចំនួន៨នាក់ ដែល មិនរាប់បញ្ចូលលោក Jim Breyer នោះទេ។ ក្រុមហ៊ុន Facebook ក៏នឹងស្នើដល់ ម្ចាស់ភាគហ៊ុនទាំងអស់ ធ្វើការបោះឆ្នោតជ្រើសរើស កម្មវិធីសងសំណង និង ស្នើឲ្យម្ចាស់ភាគហ៊ុន បញ្ជាក់ពី សេវាកម្ម លក់មូលបត្រជាសាធារណៈ របស់ខ្លួន សម្រាប់ឆ្នាំបន្តបន្ទាប់៕