លេចចេញលក្ខណសម្បត្តិរបស់ Samsung Galaxy Mega 6.3
លក្ខណសម្បត្តិបច្ចេកទេសរបស់ Galaxy Mega 5.8 ត្រូវបានបង្ហាញ កាលពីម្សិលមិញ ដោយឡែកថ្ងៃនេះយើងទើបតែទទួលបានពីលក្ខណសម្បត្តិបែបបច្ចេកទេស របស់ទូរស័ព្ទ Samsung Galaxy Mega 6.3 ។ យោងទៅតាមពាក្យចចាមអារ៉ាមបានឲ្យដឹងថា ទូរស័ព្ទ Galaxy Mega 6.3 ត្រូវបានបំពាក់ដោយអេក្រង់ 6.3-inch PLS HD display, CPU dual-core 1.7GHz processor, កាមេរ៉ាក្រោយ 8-megapixel និងមុខ 2 megapixel ។ ក្រៅពីនេះទូរស័ព្ទ Galaxy Mega 6.3 នឹងមានកម្រាស់ក្រាស់ជាង Galaxy S 4 បន្តិច ។
លក្ខណសម្បត្តិបែបបច្ចេកទេសរបស់ Samsung Galaxy Mega 6.3 ៖
- អេក្រង់ 6.3-inch PLS HD display
- កាមេរ៉ាក្រោយ 8MP និងមុខ 2MP
- CPU dual-core 1.7GHz processor
- RAM 1.5GB
- ប្រព័ន្ធភ្ជាប់ទំនាក់ទំនង Bluetooth 4.0, Wi-Fi 802.11 a/b/g/n, A-GPS
- ថាមពលថ្ម 3200 mAh
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.1.2 ឬ 4.2.2 Jelly Bean
បញ្ជាក់៖ យោងទៅតាមប្រភពពាក្យចចាមអារ៉ាមដដែលបានឲ្យដឹងបន្ថែមថា ទូរស័ព្ទ Galaxy Mega 6.3 នឹងត្រូវក្រុមហ៊ុនផលិតចេញជាពីរម៉ូដែលផ្សេងគ្នាគឺ មួយមាន LTE និងមួយទៀតគ្មាន LTE ។ ហើយទូរស័ព្ទទាំងនេះនឹងត្រូវប្រកាសចេញជាផ្លូវការនាពាក់កណ្ដាល ខែឧសភា ជាមួយនឹងជម្រើសពីរពណ៌គឺ ស និងខ្មៅ ៕

