AdDuplex ៖ « Nokia Lumia 920 គឺ​ជា​ទូរស័ព្ទ ​Windows Phone ដែល​ពេញនិយម​ជាង​គេ»

4/09/2013 0 Comments A+ a-

ទូរស័ព្ទទំនើប​ Lumia 920 របស់​ក្រុមហ៊ុន​ Nokia គឺត្រូវ​បាន​ប្រកាស​ចេញ​កាល​ពី​​ចុង​ឆ្នាំ២០១២ ប៉ុន្តគេ​សង្កេត​ឃើញ​ថា​វា​​ពិត​ជា​ទទួល​បាន​​ការ​គាំទ្រ​និង​ពេញ​និយ​ច្រើន ​ពី​សំណាក់អតិថិជន​ទូទាំង​​សលកលោក​ជា​ពិសេស​ទីផ្សារ​ចក្រភពអង់គ្លេស និង​ ចិន ។
Nokia Lumia 920 ទើបតែ​ទទួល​បាន​តំណែង​លេខ១ នៅ​ក្នុង​ចំណោម​ទូរស័ព្ទទំនើប​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ចេញ​ដោយ​ AdDuplex ។ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ Lumia 920 ទទួល​បាន​តំណែង​នេះ​ ព្រោះ​ថា​​តម្រូវការ​នៃ​ទូរស័ព្ទ​មួយ​នេះ បាន​កើន​ឡើង​ច្រើន​ជាង​ Lumia 800 ដែល​ជា​រៀម​ច្បង​របស់​ខ្លួន​នោះ (Lumia 800 ប្រកាស​ចេញ​កាល​ពី​ឆ្នាំ២០១១)។ ប្រភព​ដដែល​បាន​បង្ហាញ​ថា​គម្លាត​រវាង​ចំណែក​ទីផ្សារ​របស់ Lumia 920 និង Lumia 800 គឺ​មិន​ខុស​គ្នា​ខ្លាំង​នោះ​ទេ ព្រោះថា​បើ​ពិនិត្យ​លើ​ក្រាហ្វិក​ដែល​បាន​បង្ហាញ​ឃើញ​ថា​វា​មាន​ចំនួន​ 14% ដូ​គ្នា​ ប៉ុន្តែ​អ្វី​ដែល​​ធ្វើ​ឲ្យ​ AdDuplex សន្និដ្ឋាន​ជា​ជំហាន​ចុង​ក្រោយ​ថា​វា​អាច​ទទួល​បាន​លេខ​១​​នោះ​គឺ​ផ្អែកលើ​ សន្ទុះ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ Lumia 920 ។

ប្រភព​ខាង​លើ​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា​​ក្រុមហ៊ុន Nokia ទទួល​បាន​ចំនួន​ 80% នៃ​ចំណែក​ទីផ្សារ​ទូរស័ព្ទទំនើប​ដែល​ដំណើរការ​ដោយ Windows Phone នៅ​ទូទាំង​ពិភពលោក ដូច្នេះ​មាន​ន័យ​ថា​ Nokia ជា​ក្រុមហ៊ុន​ដែល​នាំ​ចេញ​ទូរស័ព្ទ​​ដំណើរការ​ដោយ​ Windows Phone បាន​ច្រើន​ជាង​ក្រុមហ៊ុន​នានា​ទាំង​អស់​ ដូច​ជា​ HTC ជា​ដើម​នោះ ៕
Windows Phone 8 នឹង​វ៉ា​ដាច់​ Windows Phone 7 នា​ពេល​ឆាប់ៗ​​នេះ!!