អតីតទីប្រឹក្សាក្រុមហ៊ុន Apple ថាផែនការដាក់ឈ្មោះរបស់ Apple នៅទន់ខ្សោយ
អតីតទីប្រឹក្សាក្រុមហ៊ុន Apple លោក ខេន សេហ្គាល ធ្លាប់បានជួយ លោក Steve Jobs ដាក់ ឈ្មោះលើផលិតផល Apple ជាច្រើន។ នៅដើមសប្តាហ៍នេះ លោក សេហ្គាល បាននិយាយ ថា បណ្តាស្លាកយីហោសម្រាប់ ដាក់ឈ្មោះផលិតផល របស់ក្រុមហ៊ុន Apple កំពុងតែ មាន លក្ខណៈយល់ច្រឡំ ថែមទាំងគ្មានន័យ ខ្លឹមសារទៀតផង។ លោក សេហ្គាលបានពន្យល់ ពីវិធីយល់ច្រឡំថា Apple iPad គឺបានដាក់ឈ្មោះ តាមលេខរៀង ដូចជា Apple iPad, Apple iPad 2, Apple iPad ជំនាន់ទី៣។ លោក សេហ្គាលនិយាយថា វាមិនមែនជាហេតុផល ល្អនោះទេ ដែលមិនព្រមដាក់ឈ្មោះ Apple iPad 3នោះ។ទីប្រឹក្សារូបនេះ ក៏និយាយថា ការដាក់ស្លាកយីហោឈ្មោះ លើស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ក៏មានលក្ខណៈយល់ច្រឡំផងដែរ។ លោក បាននិយាយថា ក្រុមហ៊ុន Apple គួរតែដាក់ ឈ្មោះApple iPhone 4S ជាiPhone5 ជាពិសេសនោះចាប់តាំងពី ខ្លួនបាននិយាយថា ម៉ូដែលនោះគឺជាលទ្ធផល នៃការគិតឡើងជាថ្មីមកម្ល៉េះ។ ឥឡូវនេះ ក្រុមហ៊ុន Apple បានធ្វើឲ្យ ខ្លួនឯងជាប់ដិតដាបនៅ នឹងកន្លែងជាមួយឈ្មោះ Apple iPhone ដែលអតិថិជនជាច្រើន រំពឹង ថា ម៉ូដែលដទៃទៀតបន្តបន្ទាប់ នឹងត្រូវ Update ឈ្មោះដោយអក្សរ S៕

