ឮថា Panasonic និង Sharp កំពុងបង្កើតស្មាតហ្វូន ស្តើងបំផុត ទំហំ៦អ៉ីញ

4/09/2013 0 Comments A+ a-

យោងតាមប្រភពព័ត៌មានពីក្រុមហ៊ុនផ្គត់ផ្គង់ នៅតៃវ៉ានជាច្រើនបានឲ្យដឹងថា ក្រុមហ៊ុនជប៉ុន មួយចំនួន កំពុងតែភ្នាល់គ្នាថា នៅចុងឆ្នាំ២០១៣នេះ ប្រភេទស្មាតហ្វូនទំនើបៗ នឹងមាន អេក្រង់ទំហំជិតដល់ ៦អ៊ីញ ដែលកើនឡើង ពី៥អ៊ីញ ដែលធ្លាប់បានបង្ហាញខ្លួន ជាច្រើន កន្លងមក។  ទូរស័ព្ទ ដូចជា  HTC DROID DNA/Butterfly, Samsung Galaxy S4, និង Sony Xperia Zទាំងអស់នេះ សុទ្ធតែមានអេក្រង់ទំហំ ៥អ៊ីញ។ មួយចំនួនទៀត ដូចជា Samsung GALAXY Note II និង  LG Optimus G Pro ដែលមានលក់ក្រៅពីប្រទេសជប៉ុន សុទ្ធតែ មានអេក្រង់ធំជាង ៥អ៊ីញទាំងអស់។
ការកត់សម្គាល់ថ្មីៗ ត្រូវបាន ធ្វើឡើង ដោយ ស្មាតហ្វូន Huawei Ascend Mate ជាមួយផ្ទៃអេក្រង់រហូតដល់ ៦,១អ៊ីញ។
ក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុជាច្រើននៅតៃវ៉ាន បាននិយាយថា ក្រុមហ៊ុនពីរ ដូចជា Panasonic និងSharp បាននឹងកំពុងធ្វើការងារ បង្កើតបន្ទះអេក្រង់ស្តើង ទំហំ៦អ៊ីញ សម្រាប់បំពាក់លើ ស្មាតហ្វូន។ មានការរំពឹងទុកជាច្រើនថា ស្មាតហ្វូនថ្មីទំហំ ៦អ៊ីញនេះ ចេញបង្ហាញខ្លួន ក្នុងពេលយ៉ាងយូរ បំផុតក្នុងត្រីមាសទី៣ឆ្នាំ ២០១៣ ។
កាលពីឆ្នាំ ២០១២ ក្រុមហ៊ុន Samsung បានលក់ស៊េរី GALAXY Noteរបស់ខ្លួនបាន៨លានគ្រឿង។  នាពេលថ្មីៗ នេះវើហ្សិន នៃទូរស័ព្ទប្រភេទនេះ ដូចជា Samsung GALAXY Note II  មាន អេក្រង់ទំហំ ៥,៥អ៊ីញ ខណៈទូរស័ព្ទប្រភេទនេះជំនាន់ក្រោយៗ ត្រូវបានគេរំពឹងនឹងមាន អេក្រង់រហូតដល់ ៥,៩អ៊ីញ។
ចំណែក ក្រុមហ៊ុន  Acer រំពឹងការលក់ស្មាតហ្វូនទំហំធំ នៅ លើទីផ្សារទូទាំងពិភពលោក នឹងមានចំនួនច្រើនជាង ១០លានគ្រឿង នៅក្នុងឆ្នាំ ២០១៣នេះ ដែលមានតម្លៃជាមធ្យមពី ៣៩៩ដុល្លារទៅ ៤៩៩ដុល្លារ៕