លេច​ចេញ​រូប​​ Nokia Lumia ​’Catwalk’ ជា​លើក​ដំបូង​

4/19/2013 0 Comments A+ a-

​បើ​យោង​ទៅ​តាម​ពាក្យ​ចចាមអារ៉ាម​ដែល​ធ្លាប់​មាន​កាល​ពី​ពេល​មុន​បាន​ឲ្យ​ដឹង​ថា​ ‘Catwalk’ គឺ​ជា​ឈ្មោះ​​កូដ​សម្គាល់​ទូរស័ព្ទ​ទំនើប​ស៊េរី Lumia ដែល​នឹង​ត្រូវ​ស្នង​ដំណែង​ឲ្យ​​ទូរស័ព្ទ​ Lumia 920 សម្រាប់​ឆ្នាំ​២០១៣ របស់​ក្រុមហ៊ុន Nokia ហើយ​ទូរស័ព្ទ​នេះ​នឹង​ មាន​​​​លក្ខណ​សម្បត្តិ​មួយ​ចំនួន​ដូច​ជា Lumia 920 ​ទាំង​ស្រុង​តែ​ខុស​គ្នា​​​ត្រង់​មាន​តួ​ធ្វើ​ពី​អាលុយមីញ៉ូម ។

ដោយ​ឡែក​ថ្ងៃ​នេះ​យើង​ទើប​តែ​ទទួល​បាន​រូប​ភាព​​​ដំបូង​របស់​ទូរស័ព្ទ​ Nokia Lumia ‘Catwalk’ ​ដែល​​ត្រូវ​បាន​លេច​ចេញ​តាម​រយៈ​បណ្ដាញ​សង្គម​របស់​ចិន​​ឈ្មោះ Sina Weibo ។ ​ជា​មួយ​នឹង​រូប​​ទាំង​ពីរ​នៃ​ទូរស័ព្ទ Nokia Lumia ‘Catwalk’ គេ​អាច​​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​​រូប​រាង​ខាង​មុខ​​នៃ​កាមេរ៉ា​ បូក​រួម​​ ​LED flash របស់​ទូរស័ព្ទ ហើយ​ក្រៅ​ពី​នេះ​​​គេ​ក៏​អាច​មើល​ដឹង​ពី​ key បញ្ជា​សំឡេង រន្ធ​សម្រាប់​ SIM រន្ធ​សម្រាប់​កាស ​​និង​រន្ធ​សម្រាប់ micro USB ​ដែល​​មាន​នៅ​ជាប់​នឹង​ទូរស័ព្ទ​ផង​ដែរ ។ ចំពោះ​ផ្នែក​ខាង​ក្រោម​នៃ​ទូរស័ព្ទ​វិញ​​គឺ​ត្រូវ​បាន​បំពាក់​ដោយ​ឧបករណ៍​ បំពង​សំឡេង (speaker) ​។

សូម​បញ្ជាក់​ថា ​មិន​មាន​ប្រភព​មួយ​ណា​ហ៊ាន​អះអាង​​ពី​លក្ខណ​សម្បត្តិ​បែប​បច្ចេកទេស​នៃ​ ទូរស័ព្ទ Nokia Lumia ‘Catwalk’ នោះ​នៅ​ឡើយ​ទេ ​តែ​យ៉ាង​ណា​មិញ​ជា​មួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8 គេ​ជឿ​ថា​ កាមេរ៉ា​​របស់​​ទូរស័ព្ទ​នេះ​ក៏​នឹង​ត្រូវ​បំពាក់​ដោយ​បច្ចេកវិទ្យា​ PureView ​ផង​ដែរ ។ ​ក្រៅ​ពី​នេះ​​បើ​យោង​ទៅ​តាម​ប្រភព​ពី​ ubergizmo បាន​ឲ្យ​ដឹង​ថា​ ទូរស័ព្ទ Nokia Lumia ‘Catwalk’  ​នឹង​មាន​ទម្ងន់​ស្រាល​ជាង Lumia 920 ចំនួន 50 grams និង​ស្ដើង​ជាង​ចំនួន 2.3 mm ​ហើយ​​ទូរស័ព្ទ​នេះ​នឹង​ត្រូវ​ក្រុមហ៊ុន Nokia ​ប្រកាស​ចេញ​​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​១៥ ខែ​ក្រោយ​នេះ​ហើយ ។ ដូច្នេះ​​យើង​នឹង​រង់ចាំ​តាម​ដាន​​ព័ត៌មាន​ពី​ទូរស័ព្ទ​នេះ​នា​ពេល​ក្រោយៗ​ ទៀត ៕
ប្រភព​