Macotakara ថា «iPhone 5S នឹង​ត្រូវ​ប្រកាស​ចេញ​នៅ​ខែកក្កដា ចេញ​លក់​ខែសីហា និង​មាន​ច្រើន​ពណ៌»

4/10/2013 0 Comments A+ a-

កាល​ពី​ចុង​ខែមុន​នេះ គេហទំព័រ Macotakara របស់​ជប៉ុន​ធ្លាប់​បាន​ទស្សន៍ទាយ​ថា​ក្រុមហ៊ុន Apple នឹង​ប្រកាស​ចេញ​ទូរស័ព្ទទំនើប iPhone 5S នៅ​ថ្ងៃទី២០ ខែមិថុនា ប៉ុន្តែ​ដោយឡែក​ថ្ងៃនេះ​​​​ គេហទំព័រ​ដដែល​នេះ​បាន​ចេញ​សេចក្ដីរាយការណ៍​ថ្មី​ ដោយ​ទស្សន៍ទាយ​ថា​ ការ​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ iPhone 5S នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ខែកក្កដា ហើយ​ចេញ​លក់​ទៅ​លើទីផ្សារ​នៅ​ក្នុង​ខែសីហា​វិញ ។
បាន​ជា​យើង​ខ្ញុំ​លើកឡើង​នូវ​សេចក្ដីរាយការណ៍​របស់​​ Macotakara មក​​ជូន​ប្រិយមិត្ត​ ព្រោះ​ថា​គេហទំព័រ​មួយ​នេះ​ធ្លាប់​ល្បី​ល្បាញ​​ដោយ​សារ​​ទាយ​ iPhone 5 ត្រូវ​ដូច​បេះបិទ ។ ប្រភព​ខាង​លើ​ក៏​បាន​លើកឡើង​ផង​ដែរ​ថា​ទូរស័ព្ទ iPhone តម្លៃ​ទាប​ ក៏​នឹង​មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស​ផង​ដែរ ។ ប្រភព​ខាង​ដដែល​មិន​បាន​បញ្ជាក់​ថា​ iPhone 5S នឹង​មាន​ពណ៌​អ្វី​ខ្លះនោះ​ទេ ប៉ុន្តែ​បើ​ Apple ពិត​ជា​យក​ពណ៌​តាម​ iPod Touch ដែល​មាន​នា​ពេញ​បច្ចុប្បន្ន​នេះ​មែន​​គឺ​មាន​៖ ពណ៌ស ពណ៌ខ្មៅ ពណ៌ផ្កាឈូក ពណ៌លឿង ពណ៌ខៀវ និង​ ម៉ូដែល​ពិសេស ពណ៌ក្រហម ។

បញ្ជាក់៖. ប្រភព​ពី​ iclarified បន្ថែម​ថា​ iPhone 5S នឹង​មាន​ពីរ​ទំហំ​សម្រាប់ជ្រើសរើស ប៉ុន្តែ​សូម​រំលឹក​ថា ទាំង​នេះ​គឺ​ស្ថិត​ក្នុង​ស្ថានភាព​ព័ត៌មាន​មិន​ច្បាស់​ការណ៍​នៅ​ឡើយ​ទេ ព្រោះ​ក្រុមហ៊ុន Apple មិន​បាន​បញ្ជាក់​យ៉ាង​ណា​នោះ​ទេ ។ សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ៕
សូម​បញ្ជាក់៖ រូបភាព​ដែល​បង្ហាញ​ទាំង​នេះ​ជា​គំរូ iPhone 5S មិន​ទាន់មាន​ប្រភព​ណា​អាច​បញ្ជាក់​ថា​រូបណា​មួយ​ជា​រូបភាព​ពិត​របស់​ iPhone 5S នោះ​ទេ ។  តើ​ប្រិយមិត្ត​ពេញ​ចិត្ត​គំរូ iPhone 5S មួយ​ណា ? សូម​បញ្ចេញ​មតិ​ក្នុង​ប្រអប់ខាង​ក្រោម៖