ទស្សនីយ៍ភាព ដ៏ស្រស់ស្អាត បែបធម្មជាតិនៃភ្នំ Jinggang របស់ចិន
យោងតាមប្រភព ព័ត៌មានពីគេហទំព័រកម្សាន្ត បរទេសមួយដែលបានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣នេះ បានដាក់បង្ហាញនូវ រូបភាពទេសភាពព្រៃភ្នំ ពណ៌បៃតង រូមជាមួយនឹង ទឹកធ្លាក់យ៉ាងស្រស់ស្អាត នៃភ្នំ Jinggang ។
ភ្នំ Jinggang មានទីតាំងស្ថិតនៅតំបន់ជួរភ្នំ Luoxiao ។ ភ្នំនេះបានក្លាយទៅជារមណីដ្ឋាន បែបធម្មជាតិ ដ៏ទាក់ទាញមួយ របស់ភ្ញៀវទេសចរណ៍ ដែលចង់សិក្សាពីប្រវត្តិសាស្រ្ត របស់ប្រទេសចិន។
ភ្នំ Jinggang នេះគ្រប់ដណ្តប់លើផ្ទៃដី ២១៣.៥ម៉ែត្រការ៉េ ស្មើនឹង៣២.៤ភាគរយ នៃផ្ទៃដីសរុបរបស់ទីក្រុង Jinggangshan ។
សូមបញ្ជាក់ផងដែរថា ភ្នំ Jinggang នេះ មានកន្លែងកម្សាន្តសំខាន់ៗជាង ៦០កន្លែង រួមមាន ទឹកក្តៅចេញពីក្រោមដី, រូងភ្នំ, ទឹកជ្រោះ, ចំការផ្លែឈើ និងសួនសត្វ៕