ពៅ លីដា បោះចោលគម្រោងចេញ ទៅកើបប្រាក់នៅអាមេរិក

4/19/2013 0 Comments A+ a-

ភ្នំពេញៈ តារាសម្តែងសម្បុរខ្មៅស្រអែម ដែលមានឈ្មោះបោះសំឡេង គួរសមមួយរូប នៅក្នុង ប្រទេស កញ្ញា ពៅ លីដា ថ្មីៗនេះបានបង្ហើបប្រាប់ឲ្យដឹងថា នាងត្រូវបានខាង Sponsor ទាក់ទងឲ្យ ចេញ ទៅសម្តែងនៅអាមេរិក ក្នុងពេលឆាប់ៗខាងមុខនេះ តែដោយសារតែមាន បញ្ហាខ្លះទើបធ្វើឲ្យ នាងសម្រេចចិត្តលុបគម្រោង មួយនេះចោលទៅវិញ តែនាងអះអាងថា ទោះបីជាមិនបានទៅក្រៅក៏នាងមិន មានភាពសោកស្តាយដែរ។
តារាសម្តែង និងជាពិធីការិនីវ័យក្មេង ដែលចូលចិត្តបង្អួតស្នាមញញឹម ទាក់ទាញបេះដូង បុរសជាច្រើន ឲ្យលង់ស្នេហ៍មិនតិច កញ្ញា ពៅ លីដា បានប្រាប់ គេហទំព័រនេះ ឲ្យដឹងថាក្នុងមួយពេលនេះ ទោះបីជានាងមិនបាន បង្ហាញមុខមាត់ច្រើន នៅក្នុងពិភពសិល្បៈច្រើន ដូចតារាដទៃ ក៏ដោយតែបើនិយាយ ពីការងារវិញ នាងមានការមមាញឹកច្រើនគួរសម ដែលមិនសូវមានពេល សម្រាកប៉ុន្មានទេ។
ស្របពេលដែលមានតារាជាច្រើន កំពុងតែនាំគេចេញទៅសម្តែង នៅក្រៅប្រទេស បន្តកន្ទុយគ្នានោះ កញ្ញា ពៅ លីដា បានប្រាប់ឲ្យដឹងថា “ កាលពីពេលថ្មីៗនេះក៏មានខាង Sponsor នៅក្រៅទាក់ទងហៅខ្ញុំចេញទៅ សម្តែងនៅអាមេរិក តែគម្រោងនេះត្រូវបាន លុបចោលវិញ ដោយសារតែនិយាយថ្លៃមិនត្រូវគ្នា ហើយ ម្យ៉ាងទៀតការងារក្នុងស្រុក របស់ខ្ញុំក៏រវល់ទើប ខ្ញុំត្រូវសម្រេចចិត្ត លុបចោលគម្រោងមួយនេះ។ ខ្ញុំមិន ភ័យខ្លាចបាត់ឱកាស ក្នុងការចេញទៅសម្តែង នៅប្រទេសមហាអំណាច មួយនេះទៀតទេ ឱកាសគឺនៅ តែមានគ្រាន់តែខ្ញុំមិនទាន់មានពេល អាចដកឃ្លាទៅបានតែប៉ុណ្ណឹង ”។
ទោះបីជាពេលនេះតារាស្រីរូបនេះ ហាក់បីដូចជាមិនសូវមានឈ្មោះ បោះសំឡេងដូចមុននិង មិនសូវ មានខាងបណ្តាផលិតកម្មទាក់ទង ថតរឿងក៏ដោយក៏នាងអះអាង ប្រាប់ដោយជឿជាក់ ក្នុងចិត្តថាទោះ ជា ពេលនេះនាងមិនសូវលេចមុខមាត់ នៅក្នុងសង្គមសិល្បៈច្រើន ដូចមុនក៏ដោយតែនាងក៏នឹង ព្យាយាម បង្ហាញមុខក្នុងសិល្បៈ មិនឲ្យបាត់មុខយូរនោះទេ ហើយមួយរយៈពេលនេះ នាងក៏មានការ មមាញឹកជាមួយការងារ ខនសឺតតាមខេត្តច្រើន គួរសមដែរចំពោះនាង ការងារគឺនៅតែមាន៕by : lookingtoday