រូបគំនូរប្លែកៗមិនគួរឲ្យជឿ
យោងតាម ប្រភពព័ត៌មានពី គេហទំព័រ បរទេសមួយដែលបាន ចុះផ្សាយកាលពី ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០១៣ កន្លងទៅនេះ ដោយបានបង្ហាញ ជាមួយនឹងរូបភាព ប្លែកៗជាច្រើន សន្លឹករបស់ លោក Jeremy Geddes។
លោក Jeremy Geddes គឺជាវិចិត្រករដ៏ ចំណានមួយរូប របស់ប្រទេសអូស្ត្រាលី ដែលសព្វថ្ងៃ លោកស្នាក់នៅទីក្រុង Melbourne។ លោក Jeremy Geddes បានចូលរៀនគូររូបគំនូរ តាំងពីឆ្នាំ ១៩៩០ហើយលោក ចូលចិត្តគូរគំនូរ ដែលប្លែកៗ និងមិនគួរឲ្យជឿ ដែលមានអ្នកទស្សនា យ៉ាងច្រើន នៅទូទាំងពិភពលោក។
រូបគំនូរទាំងអស់របស់ លោកវិចិត្រករ Jeremy Geddes គឺមានការផ្ចិតផ្ចង់យ៉ាងខ្លាំង និងត្រូវចំណាយ ពេលវេលាជាច្រើនខែ សម្រាប់រូបភាព មួយសន្លឹកៗ៕