ប្រយ័ត្នពេលទាញយកកម្មវិធី ពី Google Play មានមេរោគ
Lookout ជាក្រុមហ៊ុនតាមដាន និងស្វែងរកនូវពពួកមេរោគទាំងឡាយ នៅលើប្រព័ន្ធទូរស័ព្ទដៃ ដោយកាលពីថ្មីៗបានប្រទះឃើញ នូវមេរោគជាប្រភេទ malware ចំនួន ៣២ប្រភេទផ្សេងគ្នានៅលើ Google Play។

ក្រុមហ៊ុនមួយនេះ បានបញ្ជាក់ថា មេរោគទាំង ៣២ដែលខ្លួនបានប្រទះឃើញនោះ មានប្រភពមកពីក្រុមអ្នកអភិវឌ្ឍន៍ ផ្សេងចំនួន ៤ក្រុម ហើយតាមការទិន្នន័យរបស់ Google Play កម្មវិធីដែលមានភ្ជាប់នូវ malware នោះត្រូវបានអ្នកប្រើប្រាស់ ទាញយកនៅចន្លោះពី ២ ទៅ ៩លានដង។
ក្រោយពីមានសេចក្ដីរាយការណ៍ ក្រុមហ៊ុន Google បានធ្វើការលុបចោល ព្រមទាំងបានផ្ដល់ព័ត៌មាន ទៅកាន់អ្នកបង្កើត និងធ្វើការស៊ើបអង្កេតទៅលើ malware ទាំងនោះថា វាមានមុខងារធ្វើអ្វីខ្លះ នៅពេលដែលវាឆ្លងចូលទូរស័ព្ទ។
គួរបញ្ជាក់ផងដែរថា បើតាមទិន្នន័យដែលស្រាវជ្រាវ malware អស់ទាំងនោះមានប្រភពមកពីប្រទេសរុស្ស៊ី៕
