សម្រស់ដ៏ទាក់ទាញ នៃឆ្នេរខ្សាច់កោះ TAO

4/23/2013 0 Comments A+ a-


ថៃ៖ កោះTAO ជាកោះស្ថិតក្នុងតំបន់ត្រូពិក ភាគខាងត្បូង ប្រទេសថៃ ត្រូវបានគេដាក់បញ្ចូល ទៅក្នុងកំពូលលំដាប់ថ្នាក់លេខ ១០ នៃតំបន់ឆ្នេរ ដែលជាជម្រើសពានរង្វាន់ ទេសចរណ៍ប្រចាំឆ្នាំ២០១៣នេះ។ ឆ្នេរដ៏ស្រស់ស្អាតនៃកោះនេះ ត្រូវបានចាត់ទុកជា សម្បត្តិវប្បធម៌ ដែលត្រូវបានគេយកចិត្តទុកដាក់ថែរក្សា ហើយត្រូវបានចុះបញ្ជីជាកោះដ៏ល្អបំផុតទី៨ របស់ពិភពលោក។

អ្នកទេសចរ អាចធ្វើដំណើរ តាមរថយន្តបាន ដើម្បីទៅទស្សនាឆ្នេរខ្សាច់ពណ៌ស ដ៏ស្រស់ស្អាតដែលស្ថិតក្បែរកូនភ្នំនិង ស្រូបយកកម្តៅ ព្រះអាទិត្យ ដែលតែងតែបញ្ចេញពន្លឺ ៣០០ថ្ងៃក្នុងមួយឆ្នាំ។ អ្នកដែលចង់ធ្វើដំណើរ ទៅកាន់កន្លែងទេសចរណ៍នេះ ឬកន្លែងណាមួយក្នុងប្រទេសថៃ ដើម្បីដឹងព័ត៌មានច្បាស់ អាចចូលទៅកាន់គេហទំព័រwww.thailandsuperquality.com ៕

Photo by LookingTODAY
Photo by LookingTODAY
Photo by LookingTODAY