Samsung Galaxy S Relay 4G and LG Optimus L9 អាច updated ទៅ Android 4.1 Jelly Bean

4/23/2013 0 Comments A+ a-


ក្រុមហ៊ុន T-Mobile ធ្លាប់បានប្រកាស់ថា  ទូរស័ព្ទ LG Optimus L9 និងSamsung Galaxy S 4G និងទទួលបានការ updated ទៅ Jelly Bean 4.1.2 ក្នុងពេលឆាប់ៗនេះ។

អីលូវនេះទូរសព្ទ័ទាំងពីរប្រភេទនេះរបស់ក្រុមហ៊ុន T-Mobile អាចធ្វើការអាប់ដែតបានហើយ ចាប់ពីថ្ងៃនេះទៅ ដោយការ update នេះធ្វើតាម OTA ។ ជាមួយគ្នានេះដែរសម្រាប់ទូរស័ព្ទ Galaxy S  Relay 4G នេះអាចអោយលោកអ្នកធ្វើការ ទាញយកតាមរយះកម្មវិធី Kies របស់ក្រុមហ៊ុន Samsung។ចំណែក LG Optimus L9 បានទទួលការអាប់ដែតនេះទៅ Jelly Beanក្នុងមួយខែចុងក្រោយនេះសម្រាប់ ទ្វីបអ៊ឺរ៉ុប ដូច្នេះវាជាដំណឹងល្អសម្រាប់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកដែលជាអតិថិជន របស់ក្រុមហ៊ុន T-Mobile ផងដែរ។

ការអាប់ដែតសម្រាប់ Optimus L9 គឺមានទំហំ 350MB ប៉ុន្តែសម្រាប់ Samsung Galaxy S Relay 4G គឺវាមានទំហំធំជាងបន្តិចគឺ 411MB។ការអាប់ដែតទៅ Jelly Bean ថ្មីនេះបានធ្វើការជួសជុលកំហុស ជាច្រើនហើយក៏ បានបន្ថែមនូវកម្មវិធីមួយចំនួន, ដូចជា Google​ Nowផងដែរ។