គ្រោះ​ថ្នាក់​ចរា​ចរណ៍ ឱកាស​មហា​សង្រ្កាន​នៅ​ថៃ ស្លាប់​កើន​ដល់ ២៨៥​នាក់

4/17/2013 0 Comments A+ a-

បាងកក៖ នាយកដ្ឋានបង្ការ គ្រោះមហន្តរាយថៃ រាយការណ៍ឱ្យដឹង នៅថ្ងៃពុធទី១៧ ខែមេសា ឆ្នាំ២០១៣ថា យ៉ាងហោចមនុស្សជិត ៣០០នាក់ បានស្លាប់និង ៣៤៤នាក់ផ្សេងទៀត រងរបួសដោយសារ គ្រោះថ្នាក់ចរាចរណ៍គិតត្រឹម ថ្ងៃអង្គារម្សិលមិញ ក្នុងរយៈពេល៦ថ្ងៃ ក្នុងចំណោម៧ថ្ងៃ "ថ្ងៃមរណៈទាំង៧ថ្ងៃ"។
កាសែតបាងកកប៉ុស្តិ៍ រាយការណ៍ឱ្យដឹងថា រវាងពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍ សរុប ២.៥៨១ករណី ជាលទ្ធផលបណ្តាលឱ្យ មនុស្សស្លាប់២៨៥នាក់ និងរបួស២.៧៨៣នាក់។ ក្នុងចំណោមនោះមាន ៣៤% ដោយសារបើកបរមានជាតិសុរា។
ប្រហែល២០% នៃចំនួនស្លាប់និងរបួស អំឡុងពេល៦ថ្ងៃនោះ ដោយសារតែអ្នកជិះម៉ូតូ អត់ពាក់មួយ។ ប្រភពដដែលបន្តថា ចំនួនអ្នកជិះម៉ូតូប្រមាណ ៣៤.០៦៦នាក់ ត្រូវបានផាកពិន័យដោយសារ អត់ពាក់មួកសុវត្ថិភាព។
លោក Chatchai Promlert អគ្គនាយកបង្ការ គ្រោះមហន្តរាយថៃ បានថ្លែងថា គ្រោះថ្នាក់ទាំង ក៏មានផងដែរ បង្កឡើងដោយសារ អត់ងងុយពេលកំពុង បើកបរត្រឡប់មកផ្ទះ ជាពិសេសនៅថ្ងៃចុងក្រោយ នៃមហាសង្រ្កាន។ លោកបន្ថែមថា អ្នកបើកបរគួរតែ គេងឱ្យបានគ្រប់គ្រាន់ និងចៀសវាងការបើកបរផ្លូវឆ្ងាយ។ ពួកគេគួរតែឈប់សម្រាក រៀងរាល់បើកបរបានចំងាយ ១៥០គីឡូម៉ែត្រ ឬរយៈពេលពីរម៉ោងម្តង នៅតាមសា្ថនីយសំចត ឬកន្លែងដែលមានសេវាកម្មបំរើផ្សេងៗ៕