វិធីព្យាបាលការ ឆាប់ចេញទឹកកាម
ការឆាប់ចេញ ទឹកកាម ជាបញ្ហាចំបង របស់បុរស និងជាសំណួរ ឈាមមុខគេ របស់បុរស ទៀតផង។ តែទោះជាបែប ណា ក៏ដោយ ក៏វាមានមូលហេតុបង្ក ណាមួយ របៀបទប់ស្កាត់ និងវិធីព្យាបាល យ៉ាងមានប្រសិទ្ធភាព ផងដែរ។
បុរសមិនថាក្មេង មិនថាចាស់ឡើយ សុទ្ធតែធ្លាប់ជួបប្រទះ បញ្ហាឆាប់ចេញទឹកកាម នេះក្នុងឆាកជីវិត របស់ខ្លួន គ្រាន់ តែមូល ហេតុខុសៗគ្នាតែប៉ុណ្ណោះ ។ ដូចនេះ ប្រការសំខាន់ត្រូវរកឱ្យ ឃើញមូលហេតុ និងសាកល្បងគ្រប់វិធី ទប់ ស្កាត់ការឆាប់ចេញទឹកកាម នេះ។ ការព្យាបាលត្រូវផ្អែកទាំងស្រុងទៅ លើមូលហេតុ និងប្រភេទនៃការឆាប់ ចេញ ទឹកកាម។
ប្រភេទ និងមូលហេតុនៃ ការឆាប់ចេញទឹកកាម
នៅក្នុងវិស័យវេជ្ជសាស្ដ្រ គេបានបែងចែកការឆាប់ចេញទឹកកាមជា២ប្រភេទ គឺឆាប់ចេញទឹកកាម ប្រភេទទី១ (ឆាប់ ចេញទឹកកាមពេលរួមភេទលើកដំបូង)និងឆាប់ចេញទឹកកាមប្រភេទទី២ (ឆាប់ចេញទឹកកាម បន្ទាប់ពីជីវភាពរួមភេទ ធម្មតា)។
១- ឆាប់ចេញទឹកកាមប្រភេទទី១ ៖
ជាករណីកើតឡើងតាំងពីការរួមភេទលើកដំបូង ស្ទើរតែគ្រប់ករណីច្រើនតែ បណ្ដាលមកពីកត្ដា ផ្លូវចិត្ដផ្លូវអារម្មណ៍ ។ តែក៏អាចមានកត្ដាផ្សេងៗទៀត ផងដែរដែលបណ្ដាលឱ្យឆាប់ចេញទឹកកាម ដូចជាការមានអារម្មណ៍ ពុះកញ្ជ្រោល ខ្លាំងហួសហេតុ ការខ្លាចរអារវាងដៃគូរួមភេទ ការចង់យកឈ្នះចាញ់ ឬទំនាក់ទំនងរវាងដៃគូរួមភេទ ការអប់រំផ្លូវភេទ វិបត្ដិផ្លូវចិត្ដជាដើម។ ចង់យល់លំអិតសូមអាន អត្ថបទ“ឆាប់ចេញទឹកកាមក្នុងទស្សនាវដ្ដីសុខភាពយើង លេខ០០៤ ខែឧសភា ២០០៦។
២-ឆាប់ចេញទឹកកាមប្រភេទទី២ ៖
ជាករណីកើតមានឡើងបន្ទាប់ពីមាន ជីវភាពផ្លូវភេទធម្មតាស្ងៀមៗ ស្រាប់តែឆាប់ចេញ ទឹកកាម ។ បែបនេះជា ករណីច្រើន តែបណ្ដាលមកពីហេតុផលផ្លូវកាយ ឬក៏អាចមកពីហេតុផល ផ្លូវចិត្ដផ្លូវអារម្មណ៍ផងដែរ ។ សរុប មកការឆាប់ ចេញទឹកកាមប្រភេទទី២ បណ្ដាលមកពីមូលហេតុ ជាច្រើនដូចតទៅ÷
-ជម្ងឺរលាកបង្ហូរនោមឬជម្ងឺរលាកក្រពេញឬប្រូស្ដាត ៖ ព្រោះថាការរំខានដែល កើតចេញពីជម្ងឺទាំងនេះ ធ្វើឱ្យបុរស មិនស្រួល ក្នុងចិត្ដនិងធ្វើឱ្យបុរសអាច ខំបាញ់បញ្ចេញទឹកកាមបានដែរ។
- ការសេពគ្រឿងញៀន ៖ ការប្រើប្រាស់គ្រឿងញៀនមួយចំនួនដូចជាពួកកូកាអ៊ីនពួកអំហ្វេតាមីនជាដើម អាច ជម្រុញ ដល់ការ ដាស់ឬភ្ញោច កាមារម្មណ៍និងប្រព័ន្ធ ប្រសាទដែលឈាន ដល់ការឆាប់ ចេញទឹកកាមបានដែរ។
- វិបត្ដិការឡើងរឹងនៃលិង្គលិង្គងាប់ ៖ បុរសដែល មានការពិបាកក្នុងការ រក្សាលិង្គឱ្យឡើងរឹងបាន យូរគាត់តែងតែចង់ ធ្វើ ការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាសរបស់ស្ដ្រីឱ្យបានឆាប់ ប្រយោជន៍ខ្លាចលិង្គ ស្រកលែងរឹងវិញរហ័សពេក ទីបំផុត ការឆាប់ចេញទឹកកាមកើតមានឡើង។
- វិបត្ដិផ្លូវចិត្ដ ឬការតានតឹងចិត្ដ ៖ ច្រើនតែ កើតឡើងពេលស្ដ្រីជាដៃគូចូលចិត្ដ និយាយអំពី កម្លាំងផ្លូវភេទ និងរិះ គន់ ភាពអន់ ខ្សោយខាងផ្លូវភេទ របស់បុរសជាដៃគូ ថាអន់នេះអន់នោះ ខ្លួនចង់បាននេះចង់ បាននោះ មិនបានដូច ចិត្ដ។ ការចង់ឆាប់ដល់កំពូល នៃសេចក្ដីសុខផ្លូវភេទ និងវ័យខុសគ្នារវាងដៃគូ រួមភេទទាំងពីរ (បុរសចាស់ស្ដ្រី ក្មេង ជាដើម) ក៏ជាដើមហេតុនៃការ ឆាប់ចេញទឹកកាមដែរ ។
វិធីព្យាបាលការឆាប់ចេញទឹកកាម
១- ការព្យាបាលឆាប់ចេញទឹកកាមទាំងពីរប្រភេទ ដោយបញ្ហាផ្លូវចិត្ដផ្លូវអារម្មណ៍
ទោះជាករណី ប្រភេទ ឆាប់ចេញទឹកកាមទី១ក្ដី ទី២ក្ដី ការព្យាបាលដែលធ្វើឡើង ដោយគ្រូពេទ្យជំនាញ ខាងផ្លូវភេទ អាច ទទួលបានប្រសិទ្ធភាព រហូតដល់ទៅ៩០%ឯណោះ។ ការព្យាបាលត្រូវមានលក្ខណៈជាខ្នាត ឬស្ដង់ដាត្រឹមត្រូវ មួយ ។ ជាទូទៅសូមសាកល្បង ប្រើប្រាស់វិធីទប់ ស្កាត់ការ ឆាប់ចេញទឹកកាមតាមបែបធម្មជាតិសិន។ ក្រៅពីវិធីទប់ ស្កាត់បែបធម្មជាតិ តាមរបៀបគ្រប់គ្រង ញ្ញាណដែលបានរៀបរាប់ នៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខ០០៥ ខែមិថុនា ២០០៦ មក នៅតែមិនមាន ប្រសិទ្ធភាព នោះមានវិធី ព្យាបាលទប់ស្កាត់ការឆាប់ ចេញទឹកកាម បែបវេជ្ជ សាស្ដ្រ ឬដោយ ប្រើប្រាស់ឱសថមួយចំនួន។
- ថ្នាំរម្ងាប់អារម្មណ៍ ៖ ថ្នាំជំពូក នេះអាចជួយទប់ស្កាត់ការឆាប់ចេញទឹកកាមក្នុង កម្រិតប្រសិទ្ធភាព តិចតួច តែ ប៉ុណ្ណោះ ដូចជា ប្រើប្រាស់ថ្នាំជម្ងឺ សរសៃប្រសាទជាដើម ដើម្បីទទួលយកនូវ ឥទ្ធិពលទី២របស់ឱសថនេះ ជាពិសេស ជាតិថ្នាំ ទីធ្យូរីដាស្ស៊ីន។ ប៉ុន្ដែសូម ប្រុងប្រយ័ត្ន ពីព្រោះឥទ្ធិពល ចម្បង របស់វាដែលធ្វើឱ្យងុយគេង មិនសូវស្រួល ប្រើឡើយ ជាទូទៅវាប្រើសម្រាប់អ្នកដែលមានជម្ងឺសរ សៃប្រសាទ។ ដោយឡែក ថ្នាំប្រឆាំងជម្ងឺធ្លាក់ទឹកចិត្ដ ឬ ថប់អារម្មណ៍ ដែលប្រើសម្រាប់ប្រឆាំង នឹងជាតិសេរ៉ូតូនីន ក៏អាចប្រើប្រាស់ មានប្រសិទ្ធភាពខ្លះដែរ។
- ថ្នាំស្ពឹក ៖ តំបន់រ៉េផ្លិចភ្ញោច ការចេញទឹកកាម ស្ថិតនៅក្បាលលិង្គ។ អ្នកជំនាញខាងផ្លូវភេទ បានប្រើប្រាស់ថ្នាំ ស្ពឹក សម្រាប់ កាត់បន្ថយញ្ញាណ ឬភាពងាយទទួល ដូចជាថ្នាំលីដូកាអ៊ីនជាដើម។ ថ្នាំលីដូកាអ៊ីននេះ មានជាទឹក ឬជា ស្ប្រាយបាញ់ អាចបង្កប្រតិកម្ម តបតនៅនឹងកន្លែង ឬភាពស្ពឹកស្រពន់ កើតមាននៅលើស្ដ្រីជាដៃគូ។ ប្រសើរបំផុត សូមពាក់ស្រោមអនាម័យផង។
- ការចាក់ថ្នាំបញ្ចូលទៅក្នុងអង្គជាតិប្រហោងរូង ៖ វិធីនេះ ឃើញមានប្រើសម្រាប់ព្យាបាល ការឆាប់ចេញ ទឹកកាម ដែរ។ ប៉ុន្ដែជាទូទៅ វិធីនេះបង្កើតឡើងសម្រាប់ជួយដោះស្រាយបញ្ហាលិង្គងាប់។ ការឡើងរឹងនៃលិង្គ នៅតែកើត មានដដែលនៅក្រោយពេល ចេញទឹកកាម បែបនេះអនុញ្ញាតឱ្យបន្ដ សកម្មភាពផ្លូវភេទ ទៅទៀតបាន។ លើសពីនេះ វាអាចជួយកាត់ផ្ដាច់បាននូវក្របខ័ណ្ឌបរាជ័យ-បាក់ទឹកចិត្ដ-បរាជ័យ ។ ប៉ុន្ដែមានការពិបាកណាស់ ដោយសារ តម្រូវឱ្យចាក់ថាំបញ្ចូល ហើយថែមទាំងគួរ ឱ្យភ័យព្រឺព្រួចទៀតផង។
សូមបញ្ជាក់ថា ការព្យាបាលដោយថ្នាំអាច ធ្វើទៅបានមែន ប៉ុន្ដែមិនមែនជា ដំណោះស្រាយយូរ អង្វែងនោះទេ វា គ្រាន់តែជាការព្យាបាល សម្រន់មួយរយៈប៉ុណ្ណោះ។ លើសពីនេះទៅទៀត ការឆាប់ចេញទឹកកាម អាចក្លាយជាករណី រ៉ាំរៃបានដែរ។ ដូច្នេះការព្យា បាលដោយឱសថមិនត្រូវ ចេះតែធ្វើឡើងនោះទេ ត្រូវព្យាបាលតាមមូលហេតុសិន ចុង ក្រោយទើបប្រើវិធីព្យាបាល ដោយឱសថនេះ។
២- ការព្យាបាលឆាប់ចេញទឹកកាមប្រភេទទី២
- ការព្យាបាលជម្ងឺរលាកបង្ហូរនោម ឬជម្ងឺរលាកប្រូស្ដាត ៖ ការព្យាបាល តម្រូវឱ្យប្រើថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំផ្សះ ដោយ លេបជាច្រើនថ្ងៃទៅតាមប្រភេទថ្នាំ និងតាមការសម្រេច របស់វេជ្ជបណ្ឌិតព្យាបាល។
- បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ៖ បើលោកអ្នកជាអ្នកប្រើប្រាស់ គ្រឿងញៀន គ្រាន់តែឈប់ សេពគ្រឿងញៀន មាន ន័យថាលោកអ្នកអាច ព្យាបាលការឆាប់ចេញទឹកកាមបានហើយ។
- ការព្យាបាលលិង្គងាប់ ៖ បើករណី ឆាប់ចេញទឹកកាមបណ្ដាល មកពីលិង្គងាប់ ឬលិង្គឡើងរឹងមិនល្អ នោះគ្រូពេទ្យ នឹង ចាប់ព្យាបាលលិង្គ ងាប់នេះ។ សព្វថ្ងៃនេះ មានវិធីព្យាបាលលិង្គងាប់ជាច្រើនយ៉ាង ដូចជាលេបថ្នាំស៊ីលដេណាហ្វី(វីយ៉ាក្រា) ចាក់ថ្នាំ បញ្ចូលទៅក្នុងអង្គជាតិជំនួយឱ្យលិង្គរឹង និងការធ្វើប្រូតែលិង្គ(ការដាក់វត្ថុអ្វីមួយ ទៅក្នុងលិង្គ) ជាដើម ៕
អត្ថបទ និងរូបភាព រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com