រួមភេទពេលព្រឹកផ្តល់​ អត្ថប្រយោជន៍ល្អចំពោះ សុខភាព

4/18/2013 0 Comments A+ a-


ការស្រាវជ្រាវថ្មីមួយ បានបង្ហាញឲ្យដឹងថា ការរួមភេទនៅពេលព្រឹក មិនត្រឹមតែអាចធ្វើឲ្យ អ្នកមានអារម្មណ៍សប្បាយ រីករាយតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ ប្រយោជន៍ដល់ប្រព័ន្ធ ការពារាងកាយទៀតផង។

ការសិក្សាបានបង្ហាញឲ្យឃើញថា សម្រាប់អ្នកដែលឆាប់ រីករាយជាមួយពេលវេលា របស់ពួកគេក្នុងមធ្យោយ ក្នុងពេលរួមភេទ នៅពេលព្រឹក គឺទទួលបានភាព សប្បាយរីករាយ និងមានសុខភាពល្អ ជាងអ្នកដែលជ្រើសរើស យក ការញ៉ាំកាហ្វេ និងនំបុ័ង នៅមុនពេលដែល ពួកគេចេញទៅក្រៅ។ មិនតែប៉ុណ្ណោះ ការទទួលបាន ភាពរីករាយនៅពេលព្រឹក អាចជួយឲ្យពួកគេ កាត់បន្ថយនូវការ ទទួលជំងឺផ្សេង ដូចជាផ្ដាសាយ ប៉ុន្តែវាអាចជួយបង្កើន ភាពស្រស់ស្អាតដល់សក់ ស្បែក និងក្រចក់ថែមទៀតផង។
អ្នកស្រាវជ្រាវជនជាតិ អាមេរិកផ្នែកវិទ្យាសាស្ត្រ និងផ្លូវភេទ លោក វេជ្ជបណ្ឌិត ហឺបែននិក បានបញ្ចាក់ថា ការរូមភេទនៅពេលព្រឹក អាចជួយឲ្យអ្នកមាន អារម្មណ៍ល្អ ហើយវាអាចធ្វើឲ្យ អ្នកមានភាពរឹងមាំ និងស្រស់ស្អាតជាង មុនផងដែរ។ ជាងនេះវាអាចពង្រឹង ប្រព័ន្ធការពាររាងកាយ ដោយការបន្ថែមនូវកម្រិត IgA ដែលសារធាតុមួយ ប្រឆាំងនឹងភ្នាក់ងារ បង្កជំងឺផ្សេងៗ។ វាបញ្ចេញ សារធាតុគីមី ដែលបង្កើន កម្រិតអ័រម៉ូន Oestrogen ដែលជួយការពារស្បែក និងសក់ ផងដែរ។
ចំណែកឯការសិក្សា ស្រាវជ្រាវមួយផ្សេងទៀត នៅឯសាកលវិទ្យាល័យ Queen បានណែនាំថា ការអនុវត្តការរួមភេទ៣ ដងក្នុង១ សប្ដាហ៍អាចជួយកាត់បន្ថយ កម្រិតនៃជំងឺគាំបេះដូង និងជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលថែមទៀតផង។ សារៈប្រយោជន៍ផ្សេងទៀតដូចជា សម្រួលចលនាឈាមរត់ ហេតុដូច្នេះហើយអាចកាត់បន្ថយ ការឡើងសំពាធឈាម។ អ្នកមិនចាំបាច់ព្រួយបារម្ភ អំពីរោគប្រកាំង ឈឺក្បាល់មួយចំហៀង និងកាត់បន្ថយ  អាត្រាទឹកនោមផ្អែម៕