ឆក់កាបូប មិនបានសម្រេច តែបណ្តាលឲ្យ ជនរងគ្រោះ ដួលរងរបួស ធ្ងន់ស្រាល ទាំង៣នាក់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព ឆក់កាបូបពី នារី៣នាក់ ខណៈកំពុងជិះ ម៉ូតូនៅតាមផ្លូវព្រះស៊ីសុវត្ថិ ជិតរង្វង់មូលវត្តភ្នំ កាលពីវេលា ម៉ោង ៨៖០០នាទីនាយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ នេះ ប៉ុន្តែមិនបាន សម្រេចនោះទេ ។ក្នុងហេតុការណ៍នេះ បានធ្វើឲ្យជនរងគ្រោះទាំងបីនាក់ ដួលម៉ូតូ រងរបួសធ្ងន់ ស្រាលត្រូវដឹកបញ្ជូន ទៅកាន់មន្ទីរ ពេទ្យកាល់ម៉ែត។ សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈជនរងគ្រោះទាំងបីនាក់ កំពុងជិះម៉ូតូម៉ាក Scoopy ពាក់ស្លាកលេខ ភ្នំពេញ 1BO-1648 ស្រាប់តែពេលនោះ មានជនសង្ស័យម្នាក់ បានជិះម៉ូតូម៉ាកសេ១២៥ធ្វើសកម្មភាព ឆក់ទូរស័ព្ទ តែមិនបានសម្រេច។
ក្រោយកើតហេតុ ជនសង្ស័យរូបនេះ បានជិះម៉ូតូគេចខ្លួន ប៉ុន្តែបណ្តាលឲ្យ ជនរងគ្រោះទាំងបីនាក់ ដួលម៉ូតូ រងរបួសធ្ងន់ស្រាលតែម្តងទៅ។

សមត្ថកិច្ច បានច្រានចោល នូវសេចក្តីរាយការណ៍ មួយចំនួនថា មានសកម្មភាព ប្លន់ទូរមាស ប៉ុន្តែធាតុពិត គឺសមត្ថកិច្ចដេញចោរ រត់មកដល់ ផ្សារហេងលី ម្តុំអ្នកលក់មាសទើប មានការភាន់ច្រឡំថា ជាសកម្មភាពប្លន់ទូរ មាសតែម្តងទៅ៕by Dap-news