មកពីចូលឆ្នាំវិញ ខឹងឪពុកម្តាយ មិនទិញម៉ូតូឲ្យ យកទៅដឹកស្រីស្នេហ៍ ចងកសម្លាប់ខ្លួន

4/19/2013 0 Comments A+ a-

ភ្នំពេញ៖ យុវជនម្នាក់ត្រូវ បានគេប្រទះឃើញ ចងកសម្លាប់ខ្លួន នាព្រឹកព្រលឹម ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣នេះ ស្ថិតនៅ សង្កាត់ត្រពាំក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដែលតាមសាច់ញាតិ ជនរងគ្រោះបាន អះអាងថា មូលហេតុដែលនាំឲ្យ ជនរងគ្រោះចងក សម្លាប់ខ្លួន យ៉ាងដូច្នេះ ក៏ព្រោះតែខឹងឪពុកម្តាយ មិនទិញម៉ូតូ ឲ្យសម្រាប់ដឹកស្រីស្នេហ៍ដើរលេង ក្នុងពីធីបុណ្យ ចូលឆ្នាំខ្មែរ។
សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ កែវ គង់ អាយុ២០ឆ្នាំ មុខរបរជាកម្មករ មានស្រុកំណើត នៅភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបាន ត្រឡប់មកពីផ្ទះវិញ ដើម្បីធ្វើការ ប៉ុន្តែកាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ ស្រាប់តែបាត់ជនរងគ្រោះ មិនដឹងទៅណា លុះដល់ម៉ោង ៦៖១០នាទី ព្រឹកថ្ងៃទី១៩ខែមេសា នេះ ក៏ឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួន តែម្តង។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ច រៀបចំ ដើម្បីប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕by Dap-news