ចោគាស់ផ្ទះ ធ្វើសកម្មភាព មហាជោគជ័យ នៅក្រុងស្វាយរៀង
ស្វាយរៀងៈ ផ្ទះប្រជាពលរដ្ឋម្នាក់ ត្រូវបានក្រុមចោរ
គាស់ទ្វារចូលយកទ្រព្យសម្បត្តិមាន តម្លៃអស់ មួយចំនួនធំ ទាំងកណ្ដាលថ្ងៃត្រង់
ដោយគ្មានរំខានអស់លោក សមត្ថកិច្ចក្រុងស្វាយ រៀងណាម្នាក់ នោះទេ។
ហេតុការណ៍ចោរលួច គាស់ផ្ទះនេះ បានកើតឡើងកាលពីវេលា ម៉ោងប្រមាណជា
១២ថ្ងៃ ត្រង់ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០១៣នៅក្នុងភូមិ ទទា សង្កាត់ចេក
ក្រុងស្វាយរៀង ហើយ ម្ចាស់ ផ្ទះ ដែលត្រូវក្រុមចោគាស់នោះមានឈ្មោះ សូ ចោម អាយុ
៤៣ឆ្នាំ មានមុខរបបជាកសិករ។
យោងតាមសម្ដីម្ចាស់ផ្ទះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួនព្រមទាំងប្រពន្ធ បាននាំគ្នា ចាក់សោផ្ទះតាំងពី ព្រឹកនាំគ្នាទៅស៊ីផឹកបុណ្យឆ្លងឆ្នាំថ្មី នៅផ្ទះបងប្អូនជីដូនមួយ ដែលមានចម្ងាយ ប្រមាណ ២០០ម៉ែត្រ ហើយពេលត្រឡប់មកដល់ផ្ទះវិញ នៅម៉ោងប្រមាណជា៤រសៀល ស្រាប់តែឃើញទ្វារ ផ្ទះត្រូវបានគេគាស់ក៏មានការស្រែកឆោរ ឡោឡើងផ្អើលអស់អ្នកស្រុក និងបាននាំគ្នាទៅប្ដឹងនគបាលប៉ុស្តិ៍ឲ្យជួយស្វែងរកចោគាស់ទ្វារផ្ទះគាត់។
ម្ចាស់ផ្ទះបានបន្តថា ពួកចោរគាស់ផ្ទះនេះ ធ្វើសកម្មភាពក្នុងចន្លោះម៉ោង១១ ទៅម៉ោង១២ថ្ងៃត្រង់ ហើយទ្រព្យ សម្បត្តិ ដែលក្រុមចោរយកបានរួមមានមាស ១តម្លឹង ប្រាក់ដុល្លា ៦០០ដុល្លា ព្រមទាំងលុយខ្មែរជាង៦លានរៀល ថែមទៀតផង។
បន្ទាប់ពីមានករណីគាស់ផ្ទះនេះរួចមកនៅព្រឹកមិញ គេសង្កេតឃើញមន្រ្តីនគរបាលជំនាញ និងកម្លាំងនគបាល របស់អធិការនគបាលក្រុងស្វាយរៀង បាននាំគ្នាចុះមកឡោមព័ទ្ធផ្ទះកើតហេតុ ដើម្បីស្វែងដានសញ្ញាក្រុមចោរទាំង នោះ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្រុមនគរបាលអធិការក្រុងស្វាយរៀង បានហាមឃាត់អ្នកកាសែតមិន ឲ្យថតយករូបភាព និងយកព័ត៌មាននេះទៅផ្សព្វផ្សាយដោយសំអាងថា សមត្ថកិច្ចកំពុងតែធ្វើការ និងស្រាវជ្រាវរក ក្រុមចោ។
គួរបញ្ជាក់ថា ក្រុងស្វាយរៀងត្រូវបានប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្រុងនេះប្រសិទ្ធិនាមថា «ទីក្រុងសម្បូរ ក្រុមចោរលួច» ព្រោះកន្លងមក អំពើលួច និងគាស់ផ្ទះ បានកើតឡើងជាហូរហែគួរជាទីមោទនៈសម្រាប់មន្រ្តីអាជ្ញា ធរដែនដី ហើយពេលដែលបទល្មើសបានកើតឡើងហើយ គឺកម្រឃើញសមត្ថកិច្ច ដែលស្ថិតនៅក្រោមការដឹកនាំ របស់លោកអធិការមហាអស្ចារ្យ ងឹន សុផល ចាប់បានណាស់ តែបើរឿងចាប់អ្នកចតម៉ូតូលើចញ្ចើមផ្លូវយកមកផាក ពិន័យដាក់លុយក្នុងហោប៉ៅ គឺនគរបាលក្រុងស្វាយរៀងធ្វើបានល្អគួរឲ្យស្ញប់ស្ញែងជាទីបំផុត ហើយសក្តិសមនិង ទទួលបាន១០ពិន្ទុ៕