ខូចចិត្ត​មេខ្យល់​បោក​យកលុយ​អស់ពី​ខ្លួន រត់​ចូល​រថយន្ត​យី​ឌុប កិន​ដាច់​ខ្លួន​ជា​ពីរ​កំណាត់​

4/26/2013 0 Comments A+ a-

ខេត្តបន្ទាយមានជ័យ ៖ ពលករ ​ចំណាកស្រុក​ម្នាក់ ដែ​ល​​ក្ដៅ​ក្រ​ហា​យ​​នឹង​មេខ្យល់​បោក​លុយ​អស់ពី​ខ្លួន ហើយ​មកដល់​ដី​ខ្មែរ​ភ្លាម ខូចចិត្ត​រត់​ចូល​រថយន្ត​យី​ឌុប កិន​ដាច់​ខ្លួន​ជា​២​កំណាត់​ស្លាប់​ភ្លាមៗ​មួយ​រំពេច កាលពី​វេលា​ម៉ោង​ ៥​ និង​ ៥០​នាទី​ល្ងាច​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៣ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៦ ពី​បន្ទាយមានជ័យ ទៅ​សៀមរាប ត្រង់​ម្ដុំ​ភូមិ​-​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយ​ជនរងគ្រោះ​បាន​ព្យាយាម ធ្វើអត្តឃាត​ចំនួន​២​ដង​រហូត​បានសម្រេច​។​

​ជនរងគ្រោះ​ឈ្មោះ ម៉ម ភឿន អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ខ្លាធំ ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្តសៀមរាប មានមុខរ​បរជាកសិក​រ ហើយ​បាន​ចំណាកស្រុក​អស់​រយៈពេល​៥​ថ្ងៃ តាម​ច្រករបៀង​ប៉ែក​ខាងត្បូង​ក្រុង​ប៉ោយប៉ែត​។ រហូតដល់​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៣ គេ​ឃើញ​ជនរងគ្រោះ​បាន​វិល​ពី​ប្រទេស​ថៃ រួច​លួច​ចង​.​ក​សម្លាប់ខ្លួន​ម្ដង​រួចមកហើយ តែ​មិនបាន​សម្រេច ដោយ​ភ្លាមៗ​នោះ​ក្រុមប៉ូលិស​-​ប្រជាពលរដ្ឋ នៅ​ម្ដុំ​វត្ត​ម៉ុង​ចិន​ក្រុង​ប៉ោយប៉ែត បាន​ជួយសង្គ្រោះ​និង​ធ្វើ​ការអប់រំ​។

​តាម​ការរៀប​រាប់រប​ស់ជន​រងគ្រោះ​នាពេល​នោះបាន​ឲ្យ​ដឹងថា ខ្លួន​ចង់​សម្លាប់ខ្លួន​ដោយសារ​គ្មាន​លុយ​វិល​ទៅផ្ទះ​វិញ ព្រោះ​មេខ្យល់​បោក​យកលុយ​អស់​ចំនួន​ជាង​១​ពាន់​បាត នៅក្នុង​ទឹកដី​ថៃ​នាពេល កន្លងមក​។ ដោយ​មូលហេតុ​នេះហើយ​ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្មុកស្មាញ​ក្នុង​ចិត្ត​គិត​ទៅណា មិន​រួច ទើប​ប៉ង​សម្លាប់ខ្លួន​បែបនេះ​។ ឈ្មោះ ម៉ម ភឿន អង្គុយ​ផឹកស្រា​.​ស ក្បែរផ្លូវ​ជាតិ​លេខ​៦ ស្ថិតនៅក្នុង​ក្រុង​សិរីសោភ័ណ ហើយ មួយសន្ទុះ​ក្រោយមក​មាន​រថយន្ត​ម៉ាក​យី​ឌុប​បើក​ក្នុង​ល្បឿន​លឿន ពី​កើ​តទៅ​លិច ស្រាប់តែ​ឈ្មោះ ម៉ម ភឿន បាន​រត់​សំដៅទៅ​ពីមុខ​រថយន្ត​នោះ ហើយ​ត្រូវ​កង់​រថយន្ត​កិន​ចំ​កណ្ដាល​ខ្លួន​ដាច់​ជា​២​ស្លាប់​តែម្ដង ៕