ស៊ិន រតនា នៅ​តែ​មិន​ច្បាស់ ពី​​ដំណើរ​ទៅ​បង្អួត​រាង នៅ​កូរ៉េ

4/20/2013 0 Comments A+ a-

ភ្នំពេញ៖ បើយោងតាមគេហទំព័រមួយបានចុះផ្សាយមុននេះបន្តិចថា តារាសម្តែង និង ជាតារាបង្ហាញម៉ូដ ដ៏ស្រស់សោភា កញ្ញា ស៊ិន រតនា បានប្រាប់ឲ្យដឹងថា នាង នឹងចេញទៅសម្តែង ជាលើកទី១ក្នុង ទឹកដីប្រទេសកូរ៉េ នាអំឡុងខែកុម្ភៈកន្លងមកនេះ ក៏ប៉ុន្តែគម្រោងនេះ ត្រូវបានលើកពេលទៅវិញ ដោយនាងមាន បញ្ហាអាកាសធាតុចុះត្រជាក់ ខ្លាំងក្នុងអំឡុង ខែកុម្ភៈ នេះ។
ទោះបីជាយ៉ាងណាក៏ដោយ ពេលនោះកញ្ញា ស៊ិន រតនា មិនបានប្រាប់ឲ្យ បានដឹងច្បាស់ជាថ្មី សម្រាប់គម្រោងនឹង ចេញទៅលើកក្រោយថា ខែណាមួយនោះទេ ទើបតែពេលនេះ នាងបានលួចបង្ហើប ប្រាប់ជាថ្មីម្តងទៀត អំពីគម្រោងទៅកូរ៉េ។
ប្រភពបាននិយាយថា រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣នេះ ស្រីស្រស់ថ្ពាល់ខួច ស៊ិន រតនា បាននិយាយ ប្រាប់ទាំងអារម្មណ៍ សប្បាយចិត្តឲ្យដឹងថា "ព្រឹកមិញនេះ ខ្ញុំបានទទួលទូរស័ព្ទពីប្រទេសកូរ៉េ គេខលមកប្រាប់ថា ខែក្រោយ(ឧសភា)នេះ ខ្ញុំប្រហែលជាអាច ចេញទៅកូរ៉េបានហើយ។ ប៉ុន្តែខ្ញុំក៏មិនទាន់ដឹងថា ប្រាកដ ឬអត់នោះទេ"។
កញ្ញា ស៊ិន រតនា បាននិយាយប្រាប់ទៀតថា ការចេញទៅកូរ៉េលើនេះ គឺទៅដើម្បីថត ព្រោះថាមានឈុតឆាក ខ្លះដែលនាងថតមិនទាន់ចប់។ មួយវិញទៀតនាងចង់ នាំផលិតផលពីកូរ៉េ មកលក់ស្រុកខ្មែរផងដែរ។ ជុំវិញការងារសិល្បៈ នៅក្នុងស្រុកវិញ ត្រូវបានកញ្ញា ស៊ិន រតនា ប្រាប់ឲ្យដឹងដែរថា មួយរយៈនេះ គឺមានការមមាញឹក ខ្លាំងទាំងការដើរម៉ូដ និង ធ្វើពិធីការិនីតាម បណ្តាកម្មវិធីមួយចំនួន។ ចំណែកឯរឿង ជីវិតស្នេហាផ្ទាល់ខ្លួន ជាមួយបុរសបាន រាំងឯណោះវិញ រតនា មិនទាន់ប្រាកដ នៅឡើយទេថា បែកគ្នា ឬមួយអាចជួបគ្នាវិញ ។
ក្នុងអំឡុងពេលដែល ចាប់ផ្តើមចូលក្រឡូក នៅក្នុងវិស័យសិល្បៈ កញ្ញា ស៊ិន រតនា ត្រូវបាន គេមើលឃើញថា មានឱកាសច្រើន ក្នុងការបង្ហាញមុខ តាមរយៈការសម្តែង ឈុតខារ៉ាអូខេ ពាណិជ្ជកម្ម និងការសម្តែងជាខ្សែ ភាពយន្តជាដើម។ រីឯទំនាក់ទំនងស្នេហា ក្រៅឆាកវិញ មិនដឹងថាអាចឈាន ទៅដល់ផ្លូវជោគជ័យ ដូចសិល្បៈ នោះទេ ព្រោះពេលនេះ កំពុងស្ថិត ក្នុងកាលៈទេសៈ មួយដែលពិបាក និងប៉ាន់ស្មាន៕ដោយៈLooking TODAY