នឹងមានជាង 1,2 លាន SmartWatch នាំចេញក្នុងឆ្នាំ 2013

4/19/2013 0 Comments A+ a-

គេហទំព័រ Digitimes របស់តៃវ៉ាន់បានឲ្យដឹងថា បច្ចេកវិទ្យានាឡិកាដ៏ឆ្លាតវៃត្រូវបានគេអភិវឌ្ឍក្នុង
រយៈពេលជិត
មួយទសវត្សរ៍នេះ។ បណ្តាឧបករណ៍ ដែលអាចពាក់នៅដៃនេះ មិនទាន់អាចដាក់
បង្ហាញបាន ដោយមូលហេតុច្រើនយ៉ាង ដូចជាៈ 
ការរចនាម៉ូតមិនទាន់ស្អាត ប្លែកភ្នែក, ទើសទែង
ពេក, មានមុខងារតិច ឬរយះពេលប្រើប្រាស់នៃថ្ម មិនទាន់បានល្អ។ ទោះជាយ៉ាងណា នៅក្នុងរយៈ
ពេល ៩ខែ
ចុងក្រោយនេះ គំរូ SmartWatch មួយចំនួនដែលបានបង្ហាញខ្លួន អាចផ្លាស់ប្តូរការយល់
ឃើញ
របស់អ្នកប្រើប្រាស់។
ABI បានបែងចែកទីផ្សារនេះ ជាបួនផ្នែក: SmartWatch ទម្រង់ប្រាប់ដំណឹង, SmartWatch បញ្ជា
ដោយសំលេងSmartWatch កូនកាត់ និង SmartWatch ឯករាជ្យ
SmartWatch ទម្រង់ប្រាប់ដំណឹង ជាបណ្តាឧបករណ៍ ដែលអាចប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ 
ពេលមានការហៅចូល, សារ រឺ ព័ត៌មានផ្សេងៗទៀត
ពីទូរស័ព្ទរបស់អ្នកប្រើប្រាស់។ នាឡិកានៅ
ក្នុង
ប្រភេទនេះ រួមមានផលិតផលរបស់ Pebble, MetaWatch និង Cookoo
SmartWatch បញ្ជាដោយសម្លេងៈ ដូចទៅនឹងឈ្មោះរបស់វា គឺវាមានសមត្ថភាពអាចស្គាល់សម្លេង
របស់អ្នកប្រើប្រាស់ សំរាប់បញ្ជាការហៅទូរស័ព្ទ រឺទទួលទូរស័ព្ទ។ SmartWatch របស់ Martian គឺជា
គំរូមួយក្នុងចំណោម គំរូនាឡិកាជាច្រើនទៀត ដែលស្ថិតនៅក្នុងក្រុមនេះ
ទន្ទឹមនឹងនោះដែរ SmartWatch ឯករាជ្យ គឺជាបណ្តានាឡិកាដែលប្រើប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន
ផ្ទាល់
 និងមិនត្រូវការធ្វើការរួបរួម ជាមួយនឹងទូរស័ព្ទទំនើប តាមរយៈការតភ្ជាប់ឥតខ្សែដោយ ប៊្លូធូសឡើយ។ នាឡិកាទាំងនេះ គឺមានលក្ខណៈពិសេសស្រដៀងគ្នាទៅនឹងស្មាតហ្វូនមួយ និងអាចភ្ជាប់
ទៅកាន់ឧបករណ៍
អេឡិចត្រូនិផ្សេងទៀត ដូចជា ឧបករណ៍ Sound ជាដើម ច្ចុប្បន្នស៊េរី Smart
Wacth នេះមាន
 ក្រុមហ៊ុនធំៗជាច្រើនចូលរួមផលិតដូចជា Apple, LG, Samsung, Google, និង 
Microsoft
 
ចុងក្រោយគេ SmartWatch កូនកាត់ គឺជាគំរូនាឡិកាកូនកាត់ នៃការរួមបញ្ចូលគ្នានូវលក្ខណៈពិសេស
របស់
នាឡិកាទាំងបីប្រភេទ ដែលបាននិយាយខាងលើ៕