ប្រាក់ចំណេញរបស់ Apple ក្នុងត្រីមាសទី២មានចំនួន ៩,៥ពាន់លានដុល្លារអាមេរិក

4/25/2013 0 Comments A+ a-

កាលពីថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការបង្ហាញ របាយការណ៍ហិរញ្ញាវត្ថុ ប្រចាំត្រីមាសទី២ ឆ្នាំ ២០១៣។
នៅក្នុងរបាយការណ៍ បានឲ្យដឹងថា ប្រាក់ចំណូលរបស់ ក្រុមហ៊ុន Apple នៅក្នុងត្រីមាសនេះមាន ចំនួន ៤៣,៦ពាន់លាន ដុល្លារអាមេរិក និងប្រាក់ចំណេញ មានចំនួន ៩,៥ពាន់លានដុល្លារ អាមេរិក ។
ក្រុមហ៊ុនបានបញ្ជាក់បន្ថែមទៀតថា ប្រាក់ចំណូលភាពច្រើនបាន មកពីការលក់ iPhone និង iPad ដែលឧបករណ៍ ទាំង ពីរនេះ បានជំរុញឲ្យក្រុមហ៊ុន ទទួលបានប្រាក់ចំណូលខ្ពស់។
ក្រុមហ៊ុនបានបន្តទៀតថា ខ្លួនអាចលក់ iPhone បានចំនួន ៣៧,៤លានគ្រឿង និង iPad ចំនួន ១៩,៥ លានគ្រឿង ដែល តួលេខនេះ កើនឡើង ៦៥ភាគរយ បើធៀបទៅនឹងកាល ពីឆ្នាំកន្លង ទៅ៕