Google ទិញភាគហ៊ុន Wavii តម្លៃ ៣០ លានដុល្លារ

4/25/2013 0 Comments A+ a-

ទីក្រុងសាន់ហ្វ្រាន់ស៊ីស្គូលៈ  យោងតាមទីភ្នាក់ងារ ព័ត៌មាន Reuters  បានឲ្យដឹងថា ក្រុមហ៊ុន Google Inc បានទិញភាគហ៊ុន Wavii ដែលជាក្រុមហ៊ុន ផលិតកម្មវិធីសង្ខេប ព័ត៌មានមួយ មានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោន ក្នុងតម្លៃ ៣០លានដុល្លារ នេះបើ យោងតាមមនុស្សម្នាក់ ដែលជិតស្និតនឹងបញ្ហានេះ បាននិយាយកាល ពីថ្ងៃអង្គារ៍ ទី ២៣ ខែមេសា។   
ការដេញថ្លៃ ដែលទទួលបាន ជោគជ័យរបស់ Google បានកើតឡើង បន្ទាប់ពីក្រុមហ៊ុន Apple Inc, បានបង្ហាញចំណាប់ អារម្មណ៍នៅក្នុងការទិញ Wavii ដើម្បីបញ្ចូល បច្ចេកវិទ្យាជាភាសា ធម្មជាតិចូលទៅក្នុង Siri  នេះបើយោងតាម សម្តីមនុស្សម្នាក់ ដែលបដិសេធ មិនបញ្ចេញ ឈ្មោះដោយសារតែ កិច្ចព្រមព្រៀងនេះ មិនត្រូវបានប្រកាសជា សាធារណៈនៅឡើយ។
Google និង Wavii បានបដិសេធ មិនធ្វើអត្ថាធិប្បាយ ជុំវិញរឿងនេះនោះទេ។ ការទិញយកភាគហ៊ុនថ្មី របស់ក្រុមហ៊ុន Google ធ្វើឡើងជាច្រើនសប្តាហ៍ បន្ទាប់ពី ក្រុមហ៊ុន Yahoo Inc បានចំណាយ ថវិកាជិតប្រហែលគ្នានេះ ដើម្បីទិញក្រុមហ៊ុន Summly ដែលជា ក្រុមហ៊ុនផលិតកម្មវិធី អានព័ត៌មាននិង ជាកម្មវិធីប្រកួត ជាមួយនឹងកម្មវិធី របស់ក្រុមហ៊ុន Wavii ដែលធ្វើឡើង ដោយក្មេងប្រុស អាយុ ១៨ម្នាក់ ឈ្មោះ Nick D'Aloisio រស់នៅទីក្រុងឡុង ដ៍ប្រទេសអង់គ្លេស៕