ចង់ផឹកកាហ្វេជាមួយ Tim Cook ទេ?

4/25/2013 0 Comments A+ a-

ចង់ផឹកកាហ្វេជាមួយ លោក Tim Cook នាយកប្រតិបត្តិ ក្រុមហ៊ុន Apple ទេ? បើចង់សូមចូលទៅកាន់ គេហទំព័រ CharityBuzz.com ដើម្បីធ្វើការដេញថ្លៃ។
នៅលើគេហទំព័រ CharityBuzz.com បានកំណត់ថា សម្រាប់អ្នកដែលឲ្យ ថ្លៃខ្ពស់ជាងគេក្នុងការ ដេញថ្លៃ និងអាចជួបជាមួយ នឹងលោក Tim Cook ក្នុងការផឹកកាហ្វេ ពិភាក្សាពីរឿងអ្វី ក៏បាន ក្នុងរយៈពេល ៣០នាទី ឬ១ម៉ោង ហើយប្រាក់ ដែលបានមកពីការដេញថ្លៃ នឹងត្រូវយកទៅបរិច្ចាគ ជួនដល់មជ្ឈមណ្ឌល មូលនិធិយុត្តិធម៌ និងការពារសិទ្ធិ មនុស្ស RFK។
សម្រាប់ទីតាំងផឹកកាហ្វេ ជាមួយលោក Tim Cook ត្រូវបានកំណត់យក ទីស្នាក់ការធំរបស់ Apple នៅ Cupertino។ ការដេញថ្លៃត្រូវការ កំណត់ចាប់ពី ៥ម៉ឺនដុល្លារអាមេរិកឡើង ហើយមកដល់ពេលនេះ ការដេញថ្លៃបានកើនឡើង ដល់ចំនួន ១៦០.០០០ដុល្លារអាមេរិក៕