អ្នកវីភាគបាននិយាយ ប្រាក់ចំណេញរបស់ ក្រុមហ៊ុន Apple នៅក្នុង ត្រីមាស ដំបូងនឹងបន្តធ្លាក់ចុះ
ក្រុមហ៊ុន Apple បានរំពឹងទុកជាមុនថា ប្រាក់ចំណេញរបស់ខ្លួន សម្រាប់ត្រីមាសដំបូង ឆ្នាំ ២០១៣ នឹងធ្លាក់ចុះ ដែលទិដ្ឋភាពបែបនេះ មិនធ្លាប់បានជួបប្រទះ ពីមុនឡើយក្នុងរយៈពេល មួយទសវត្សរ៍មកនេះ បើទោះបីជាតួលេខ នៃការលក់ iPad កើនឡើងក្ដី។
ប្រភពព័ត៌មានពី Thomson Reuters បានរំពឹងទុកថា ប្រាក់ចំណូលរបស់ ក្រុមហ៊ុន Apple នឹងមានចំនួន ៤២,៤៩ ពាន់លានដុល្លារអាមេរិក ដោយភាគហ៊ុនមានតម្លៃ ១០,០៧ដុល្លារអាមេរិកក្នុង១ហ៊ុន។
ក្រុមហ៊ុន Apple ពិតជាមិនចង់ជឿ លើខ្លួនឯងថា ពេលវេលាកាលពី ១០ឆ្នាំមុនបានត្រឡប់មកវិញទេ ព្រោះថា កាលពីឆ្នាំ ២០០៣ ប្រាក់ចំណូលរបស់ Apple បានធ្លាក់ចុះ។ ប៉ុន្តែតួលេខនៃប្រាក់ចំណូល និងចំណេញក្នុងត្រីមាស ដំបូងឆ្នាំនេះ នៅមិនទាន់ បានបង្ហាញនោះទេ ព្រោះថា ក្រុមហ៊ុន Apple បានពន្យារពេលក្នុង ការបង្ហាញ ប៉ុន្តែ Apple ជឿជាក់ថា ប្រាក់ចំណេញ នឹងធ្លាក់ចុះ។
កាលពីឆ្នាំមុន ក្រុមហ៊ុន Apple លក់ iPhone បានចំនួន ៣៥,១ លានគ្រឿង នៅក្នុងត្រីមាសទីដំបូង ដែលជាលទ្ធផល មួយដ៏ល្អ ប៉ុន្តែនៅក្នុងឆ្នាំនេះ នៅមិនទាន់ដឹងច្បាស់ អំពីតួលេខនោះទេ៕
