ITC រកមិនឃើញករណីរំលោភប៉ាតង់ លើសំនុំរឿងក្ដី Motorola និង Apple
គណៈកម្មការពាណិជ្ជកម្ម អន្តរជាតិ របស់សហរដ្ឋអាមេរិក (ITC) បានប្រកាសកាលពីថ្ងៃចន្ទ កន្លងទៅបានធ្វើការបង្ហាញ នូវសេចក្ដីសម្រេចជាដំបូង នូវសំនុំរឿងក្ដីរវាងក្រុមហ៊ុន Motorola និង Apple ដែលបានចំណាយអស់រយៈពេល ២ឆ្នាំកន្លះ។
នៅក្នុងការសម្រេចរបស់ចៅក្រម ជំហានដំបូងបានឲ្យដឹងថា ចំនួនប៉ាតង់ទាំង ៦ ដែល Motorola ប្ដឹងចោទប្រកាន់ Apple តុលាការរកមិនឃើញថា Apple បានរំលោភនោះទេ។ គណៈកម្មការបានបង្ហើបឲ្យដឹងថា ប៉ាតង់ដែល Apple កំពុងប្រើនោះអាចមានលក្ខណៈ ស្រដៀងនឹងប៉ាតង់ដែល Motorola ប្ដឹង ប៉ុន្តែគ្រាន់តែថា ភស្ដុតាង និងការស៊ើបអង្កេតមិនបានរកឃើញថា Apple រំលោភនោះទេ។
សម្រាប់ការសម្រេចចិត្តនេះ បើសិនជា ក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនធំរបស់ Motorola មិនអាចទទួលយកបាន គឺ Google មានសិទ្ធិក្នុងការប្ដឹងឡើង ទៅតុលាការឧទ្ធរណ៍ ដើម្បីតវ៉ាបន្ថែម៕

