Apple ត្រូវបានក្រុមហ៊ុនផ្គត់ផ្គង់ហៅថា “ផ្លែប៉ោមពិស”
ក្រុមហ៊ុន Apple ត្រូវបានក្រុមហ៊ុន ផ្គត់ផ្គង់
គ្រឿងបន្លាស់បានហៅ ក្រុមហ៊ុន Apple ថាជា “ផ្លែប៉ោមពិស (Poison Apple)”
នេះបើយោងតាមប្រភព ព័ត៌មានពីទីភ្នាក់ងារ Reuters។ប្រភពដែលសុំមិនបញ្ចេញឈ្មោះមួយ នៅក្នុងប្រទេសជប៉ុន ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ គ្រឿងបន្លាស់ Apple បានបង្ហើបប្រាប់ Reuters ថា ក្រុមហ៊ុន Apple ទាមទារនូវស្ដង់ដារ ផលិតផលខ្ពស់ ប៉ុន្តែតម្លៃផលិតទាប។
ប្រភពដដែលបានបន្តទៀតថា ពួកគេមានការធុញទ្រាន់ ព្រោះថាក្រុមហ៊ុនមួយនេះ បានធ្វើការ ផ្លាស់ប្ដូរ ពេលកំណត់ (Deadline) នៃផលិតផលជាញឹកញ៉ាប់ ដែលជាហេតុធ្វើឲ្យ ក្រុមហ៊ុន ផ្គត់ផ្គង់ គ្រឿងបន្លាស់របស់ Apple អាចនឹងឈប់ទទួលផ្គត់ផ្គង់។
មួយរយៈពេលចុងក្រោយនេះ មានក្រុមហ៊ុនផ្គត់ផ្គង់ Apple ជាច្រើនបានរអ៊ូរទាំថា ផលិតផលរបស់ ក្រុមហ៊ុន Apple មានការពិបាកក្នុងការផលិត ដោយត្រូវប្រើពេលយូរ។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ គេហទំព័រឧស្សាហកម្មរបស់តៃវ៉ាន់ បានចុះផ្សាយថា តម្រូវការ iPhone មានការធ្លាក់ចុះ ដែលជាហេតុធ្វើឲ្យប្រាក់ចំណូល របស់ក្រុមហ៊ុនផ្គត់ផ្គង់ ចុះទៅតាមនេះដែរ៕
