វិធីងាយៗសាកថ្ម iPhone ចូលលឿនជាងធម្មតា
ដោយសារទូរសព្ទ iPhone មានមុខងារកម្សាន្តសម្បូរបែប ដូចនេះហើយទើបប្រិយមិត្តមួយចំនួនមានកង្វល់រឿងបញ្ចូលថ្ម ដែលត្រូវចំណាយពេលយូរ និងការរង់ចាំដោយភាពធុញថប់។ លើសពីនេះទៅទៀត បើអ្នកគ្មានពេលវេលាគ្រប់គ្រាន់ផងនោះ ទូរសព្ទស៊េរីទំនើបរបស់អ្នកមួយនេះ នឹងនាំភាពមួម៉ៅពេលបញ្ចូលថ្មជាក់ជាមិនខាន។ យ៉ាងណាមិញ គេហទំព័រ Businessinsider បានបង្ហាញ ៤វិធីងាយៗ បញ្ចូលថ្ម iPhone លឿនជាងធម្មតា ដែលអ្នកអាចយកទៅសាកល្បងបាន។
១. ពេលបញ្ចូលថ្ម ត្រូវដាក់ Airplane mode ព្រោះពេលនោះទូរសព្ទរបស់អ្នកនឹងគ្មានលោតសញ្ញាអ្វីទាំងអស់ ហើយក៏មិនរាវរកសេវាដែលនាំឲ្យរំខានដល់ការបញ្ចូលថ្មដែរ
២. ដកស្រោមចេញឲ្យអស់ពេលបញ្ចូលថ្ម ព្រោះវាអាចជួយកាត់បន្ថយកម្ដៅ
៣. សាកល្បងឆ្នាំងសាករបស់ iPad ជំនួសឆ្នាំងសាករបស់ iPhone។ តាមការសាកល្បង បញ្ចូលថ្មទូរសព្ទ iPhone ពី ០ភាគរយ ដល់ពេញ ១០០ភាគរយ ឆ្នាំងសាក iPad ដែលមានទំហំធំជាង ប្រើពេលត្រឹម ១២៧នាទីប៉ុណ្ណោះ ខណៈឆ្នាំងសាក iPhone ប្រើពេលដល់ទៅ ២១១នាទី។
៤. ពេលបញ្ចូលថ្ម ត្រូវដាក់ទូរសព្ទរបស់អ្នកឲ្យនៅឆ្ងាយដាច់តែឯង៕