មូលហេតុ​៥យ៉ាងសំខាន់​ៗ​ អ្នក​គួរ​ទិញ​ iPhone 6​ ជាជាង​ទូរសព្ទ​ដទៃ

3/11/2015 0 Comments A+ a-

Smartphone​ ចុង​ក្រោយ​ច្រើន​ម៉ាក​ច្រើន​ម៉ូដ​ ​សុទ្ធ​តែ​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​អតិថិជន​​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ទិញ​មួយ​ណា។ ក្នុង​ចំណោម​ Smartphone​ ជា​ច្រើន​ មាន​ហេតុផល​ប្រាំ​យ៉ាង​ដែល​អ្នក​និយម​ប្រើប្រាស់​ទូរសព្ទ​ទំនើប​គួរ​ពិចារណា​លើ​ iPhone 6​​ ជាជាង​ទូរសព្ទ​ដទៃ។


1. កាមេរ៉ា​
រាប់​ចាប់​តាំង​ពី​ iPhone 4​ មក​ ទូរសព្ទ​ឆ្លាតវៃ​របស់​ក្រុមហ៊ុន​ Apple​ មួយ​នេះ​បាន​បំពាក់​កាមេរ៉ា​ថត​ច្បាស់។ iPhone 6​ បំពាក់​កាមេរ៉ា​ 8 MP​ អាច​ផ្ដិត​យក​រូបភាព​ និង​វីដេអូ​បាន​យ៉ាង​គាប់​ចិត្ត។

Phil Schiller

2. រូប​រាង​
មិន​ថា​ម៉ូដែល​ណា​ទេ​ ទូរសព្ទ​របស់​ Apple ​សុទ្ធ​តែ​ត្រូវ​បាន​រចនា​រូប​រាង​ឡើង​រឹងមាំ​ ងាយ​ស្រួល​កាន់​ និង​ទាក់ទាញ។

iphone 6

3. កេរ្តិ៍ឈ្មោះ​ល្បី
នរណា​ៗ​ក៏​ដឹង​ដែរ​ថា​ មិន​ត្រឹម​តែ​ iPad​ ឬ​ Macbook ​ទេ ​ទូរសព្ទ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​មួយ​នេះ​ ក៏​ល្បីល្បាញ​ខ្លាំង​ណាស់​ដែរ។ បើ​អ្នក​កាន់​ iPhone 6 ​ក្នុង​ដៃ​ អ្នក​នឹង​ទាក់ទាញ​ភ្នែក​មនុស្សម្នា​ជា​ច្រើន​ឲ្យ​ក្រឡេក​មក​មើល​អ្នក​​មិន​ខាន​ ដោយចង់​ដឹង​ច្បាស់​ថា​ អ្នក​ប្រាកដ​ជា​ប្រើ​ iPhone 6​ ឬ​ត្រឹម​ iPhone ៥​ ទេ។

iphone_6_camera_selfie_hero

4. តម្លៃ​
iPhone​ មួយ​ម៉ូដែល​ៗ​មិន​សូវ​ជា​ធ្លាក់​ថ្លៃ​ប៉ុន្មាន​ទេ​ ខណៈ​ទូរសព្ទ​របស់​ក្រុមហ៊ុន​ខ្លះ​ ដែល​អ្នក​ទិញ​ក្នុង​តម្លៃ​៦០០​ដុល្លារ​ អ្នក​អាច​នឹង​ខាត​ដល់​ទៅ​៣០០​ដុល្លារ​ ក្នុង​រយៈពេល​បួន​ ឬ​ប្រាំ​ខែ​បន្ទាប់។ ប៉ុន្តែ​ iPhone​ មិន​ងាយ​ធ្លាក់​ថ្លៃ​ លើកលែង​តែ​ម៉ូដែល​ថ្មី​ចូល​មក​ដល់។ ថ្វីត្បិត​តែ​ម៉ូដែល​ថ្មី​ចូល​មក​ដល់ក្ដី​​ iPhone ​ម៉ូដែល​ចាស់​ក៏​មិន​ធ្លាក់​ថ្លៃ​ប៉ុន្មាន​ដែរ។
​​
5. គ្រឿង​បន្លាស់​ និង​ Accessory ​ផ្សេង​ៗ​ សម្បូរ​
បើ​ផ្នែក​ណា​មួយ​នៃ​ទូរសព្ទ​ iPhone ​ខូច​ អ្នក​កុំ​បារម្ភ​ ព្រោះ​មាន​គ្រឿង​បន្លាស់​ ដូច​ជា​ Screen ឬ​ Buttons តាម​ហាង​ជួសជុល​ទូរសព្ទ​ទំនើប​ៗ​ដើម្បី​ផ្លាស់​មិន​ខាន។ លើស​ពី​នេះ​ សម្បក​ទូរសព្ទ​ iPhone​ ក៏​សម្បូរ​ជាង​ទូរសព្ទ​ដទៃ​ដែរ។

2015-Ultrathin-Case-for-font-b-iphone-b-font-4-4S-4G-5-5S-Phone-font



ម៉េច​ដែរ​ ប្រិយមិត្ត​យល់​ថា​ iPhone 6 ស័ក្ដិសម​នឹង​ទិញ​ប្រើ​ជាង​ទូរសព្ទ​ផ្សេង​ទេ?